Home ព័ត៌មានសំខាន់ៗ ចាប់់ពី​ថ្ងៃទ...

ចាប់់ពី​ថ្ងៃទី​១៧​កុម្ភៈ​តទៅ​ហាម​បើក​ម៉ូតូ​ឡើងលើ​កំពែង​ក្រុង​អង្គរធំ

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​អាជ្ញាធរជាតិអប្សរាបាន​ជូនដំណឹង​ជា​ផ្លូវការ​ថា​ចាប់ពី​ថ្ងៃស្អែក​(១៧​កុម្ភៈ​)​ទៅ​ទោចក្រយានយន្ត​នឹង​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ជិះ​លើ​កំពែង​ក្រុង​អង្គរធំ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ប្រភព​ដដែល​បន្តថា​ប​ម្រាម​នេះ​ក្នុង​គោលបំណង​ថែរក្សា ការពារ​អភិរក្ស និង​លើក​តម្លៃ​ជាស​កល​នៃ​កំពែង​ក្រុង​អង្គរធំ ក៏ដូចជា​ដើម្បី​ចៀសវាង​ការប៉ះពាល់​ជាយថាហេតុ​ដល់រ​ចនាស​ម្ព​ន្ធ​សំណង់​បុរាណ​ពិសេស​គឺ​ជួយ​សម្រួល​ដល់​ការងារ​ជួសជុល​កំពែង​ខ្លោងទ្វារ​តា​កាវ​ដែល​កំពុង​អនុវត្ត​ការងារ​ដោយ​អ្នកជំនាញ​ខ្មែរ អាជ្ញាធរ​ជាតិ​អប្សរា ។​

​ក្នុង​សេចក្តីជូនដំណឹង​ដល់​សាធារណជន​បានបញ្ជាក់​ថាៈ​១.​ហាម​បើក​ម៉ូតូ​ឡើងលើ​កំពែង​ក្រុង​អង្គរធំ​លើកលែងតែ​ក្នុងករណី​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​២.​អនុញ្ញាត​ការធ្វើដំណើរ​លើ​កំពែង​ក្រុង​អង្គរធំ​សម្រាប់តែ​អ្នក​ថ្មើរជើង​និង​ធ្វើដំណើរ​ដោយ​កង់​តែប៉ុណ្ណោះ​។ កិច្ចការ​នេះ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​តទៅ​៕

​សូម​អាន​សេចក្តីជូនដំណឹង​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular