Home កម្សាន្ត ដឺ​រ៉ុក​នៅតែ​...

ដឺ​រ៉ុក​នៅតែ​ចង់​ឈរ​ឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តារា​កីឡាកាស​ប្រែក្លាយ​ជា​តារា​សម្តែង​រូបនេះ​បាន​និយាយថា ប្រសិនបើ​ប្រជាជន​ចង់​ឱ្យ​គាត់​ឈរ​ឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី គាត់​នឹងធ្វើ​។​

​តារា​សម្តែង ដ្វេ​ន ច​ន​សុន រហស្សនាម “​ដឺ​រ៉ុក​” (The Rock) បាន​និយាយថា​គាត់​មិនបាន​ច្រានចោល​នូវ​លទ្ធភាព​នៃ​ការ​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​ទេ​ប្រសិនបើ​នោះ​ជា​អ្វី​ដែល​ប្រជាជន​​ចង់បាន​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន USA Today កាលពី​ថ្ងៃ​ចន្ទ​ថា “​ខ្ញុំ​នឹង​ពិចារណា​ការ​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​នាពេល​អនាគត ប្រសិនបើ​នោះ​ជា​អ្វី​ដែល​ប្រជាជន​ចង់បាន​។ ពិតណាស់ ខ្ញុំ​មាន​ន័យ​ដូច្នោះ ហើយ​ខ្ញុំ​មិន​ក្រឡាស់សម្តី​របស់ខ្ញុំ​ទេ​។ នោះ​នឹង​អាស្រ័យ​លើ​ប្រជាជន​…​ដូច្នេះ​ខ្ញុំ​នឹង​រង់ចាំ​ហើយ​ខ្ញុំ​នឹង​ស្តាប់​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់ចន​សុន​ធ្វើឡើង​មុនពេល​ការ​ដាក់​បញ្ចាំង​រឿង​ថ្មី “Young Rock” របស់​បណ្តាញ​ទូរទស្សន៍ NBC ដែល​ក្នុងនោះ​គាត់​ឆ្លុះបញ្ចាំង​ពី​ជីវិត​របស់​គាត់​នៅពេល​ធ្វើ​យុទ្ធនាការ​ប្រធានាធិបតី​បោះឆ្នោត​ក្នុង​ឆ្នាំ ២០៣២ ដែល​តាម​ការពិត គាត់​ក៏​ប្រហែល​ប្រជែង​តំណែង​នេះ​មែនទែន​ផងដែរ​។​

​តារាភាពយន្ដ​វ័យ ៤៨ ឆ្នាំ​រូប​នេះ​បានបង្ហាញ​ចេតនា​ប្រឡូក​ក្នុង​នយោបាយ ដោយ​និយាយ​ក្នុង​ឆ្នាំ ២០១៧ ថា​លោក​កំពុង​ពិចារណា​យ៉ាងខ្លាំង​ក្នុង​ការ​ឈរ​ឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​។​

​នៅ​ខែ​កញ្ញា​ឆ្នាំ ២០២០ ច​ន​សុន ដែល​ពណ៌នា​ខ្លួន​គាត់​ថា​ជា​អ្នកនយោបាយ​ឯករាជ្យ​និង​កណ្តាល​និយម បាន​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកចូ បៃ​ដិន​។ មុន​នោះ តារា​រូប​នេះ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ព្រឹទ្ធ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​លោក​ស្រី​អេ​លីហ្សា​បេ​ត វ៉ារិន​អំឡុងពេល​លោកស្រី​ឈរឈ្មោះ​ជាបេ​ក្ខ​នារី​ប្រធានាធិបតី​៕

ដឺ​រ៉ុក​មិន​ទាត់​ចោល​លទ្ធភាព​ឈរ​ឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ឡើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular