Home ព័ត៌មានជាតិ សេដ្ឋកិច្ច គម្រោង​សាងសង់...

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី ភ្នំពេញ​ទៅដល់​ខេត្ត​ព្រះសីហនុ​សម្រេចបាន​ជាង ៣០ ភាគរយ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា ការសាងសង់​សមិទ្ធិផល​នេះ​ក្រោម​លក្ខខណ្ឌ​កិច្ចសន្យា​សាង សង់​-​អាជីវកម្ម​-​ផ្ទេរ​(BOT) សម្រេចបាន ៣១,១៩% ហើយ ។​

​ការសាងសង់ “​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​” គឺ​កំពុងដំណើរការ​យ៉ោ​ង សកម្ម ដែល​គ្រោង សាងសង់​ឱ្យ រួច ជា ស្ថា ពរ​នៅ​ឆ្នាំ​២០២២ មុន​ប្រារព្ធ​បើក​កីឡា​ស៊ី​ហ្គេម (Sea Games) ជា​ប្រវត្តិ សាស្ត្រ​នៅ កម្ពុ ជា ក្នុ ង ឆ្នាំ ២០២៣​។​

“​ផ្លូវ​ល្បឿន លឿន ភ្នំពេញ​-​ព្រះសីហនុ​” គឺ​នឹង ជួយ ពង្រឹងសមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា ព្រោះ​ផ្លូវ ល្បឿ ន លឿន​អាច​បម្រើ​សេវាកម្ម​ដឹក ជញ្ជូន បានល្អ លឿន​រហ័ស​ទាន់ពេល និង​ចំណេញ​ពេលវេលា ដឹ ក ជញ្ជូន​ជាង​ផ្លូវ​ធម្មតា ដែល ជា​មូលដ្ឋាន​ដ៏​សំខាន់បំផុត​សម្រាប់​បម្រើឱ្យ វិស័យ​ឧស្សាហកម្ម ទំ នើ បៗ និង​សកម្មភាព​ដឹក ជញ្ជូន ធុន​ធ្ងន់​ក្នុង​កម្រិត​អន្តរជាតិ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular