ដោយ: រ៉ាម៉ន / ភ្នំពេញ: កាលពីរំលងអធ្រាត ចូលថ្ងៃទី១៦ កុម្ភៈ ២០២១ នគរបាលខណ្ឌឫស្សីកែវ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ សហការគ្នាបានចុះបង្ក្រាបជាក់ស្តែង ករណីលួចប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយករណីនៅចំណុចផ្លូវ ខាងសារិន ក្រុមទី ៧ ភូមបឹងសាឡាង សង្កាត់ឫស្សីកែវ កម្លាំងល្បាតខណ្ឌប៉ុស្តិ៍ឫស្សីកែវ បានឃាត់មុខសញ្ញាពីរនាក់។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទី១ឈ្មោះកាវ ធីមីធី ហៅ ម៉ី ភេទ ស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនជាមុខសញ្ញាចាស់។ទី២ឈ្មោះសុខ សម្បត្តិ ហៅបាត់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ មុខរបរមិនពិតប្រាកដ មានសារធាតុញៀន។
មន្ត្រីនគរបាលបានឱ្យដឹងថា៖សម្ភារះដកហូតរួមមាន៖១ ដែកសំប៉ែតកែឆ្នៃសម្រាប់កាច់សោករម៉ូតូចំនួនមួយ។២ ដងទួរឺវីសមួយមានសោជាច្រើនគ្រាប់។៣ដែកលួសកែឆ្នៃមួយកំណាត់ សម្រាប់ឆ្កឹះសោផ្ទះ។៣ កូនសោមួយចង្កោម ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរយកចំលើយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី៕