យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារទី១៦កុម្ភៈបាននិយាយថាខ្លួនគ្មានជំរើសណាក្រៅពីដណ្តើមអំណាចដោយសារតែពួកមេដឹកនាំស៊ីវិលមិនបានដោះស្រាយការចោទប្រកាន់ស្តីពីការលួចបន្លំសន្លឹកឆ្នោត ដូច្នេះវា«មិនមែនជារដ្ឋប្រហារ»ទេ និងបានធានាថា យោធានឹងរៀបចំការបោះឆ្នោតមួយហើយនឹងប្រគល់អំណាចទៅអោយអ្នកឈ្នះ។
