Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការសាងសង់​ផ្ល...

ការសាងសង់​ផ្លូវជាតិ​មួយចំនួន​ដំណើរការ​ទៅមុខ​ប៉ុន្តែ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ស៊ុន ជាន់​ថុល ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង ដឹកជញ្ជូន​បាន​អះអាងថា គម្រោង​សាងសង់​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន ដូចជា​លេខ ៣ និង លេខ ៥ គឺ​កំពុងតែ​ដំណើរការ​ប៉ុន្តែ​មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ ។

​លោក​បាន​អះអាងថា គម្រោង​សាង់សង់​ផ្លូវជាតិ​លេខ​៣ ពី​រាជធានី​ភ្នំពេញ​ទៅ​បែក​គូស ជា​៤ គន្លង​ផ្លូវ និង​ពី​បែក​គូស ទៅ​ខេត្តកំពត ពង្រីក​ដល់​១២​ម៉ែត្រ​សម្រេចបាន​៨៧%​។

​លោក​បាន​បន្តថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែក​ក្តាម​ទៅ​ក្រុង ប៉ោយ ប៉ែត ពង្រីក​ជា ៤​គន្លង​ផ្លូវ ក្នុងនោះ ១-​ព្រែក​ក្តាម​ទៅ​ធ្លា​ម្អម ប្រវែង ១៣៥,២៥​គ​.​ម សម្រេចបាន ៣៥,៦២% ហើយ កំណ​ត់ទី​២​ពី​បាត់ដំបង​ទៅ​សិរីសោភ័ណ​) ប្រវែង ៨៤,៧៤​គ​.​ម សម្រេចបាន ៨៩,៧៥% និង ទី​៣​ពី​ធ្លា​ម្អម​ទៅ​បាត់ដំបង​ប្រវែង ១៣៤,២៥​គ​.​ម សម្រេចបាន ២៣,០២% និង កំណាត់​ផ្លូវ​ពី​សិរីសោភ័ណ​ទៅ​ប៉ោយប៉ែត ប្រវែង ៣៤,៤​គ​.​ម កំពុង​ជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular