Home ព័ត៌មានអន្តរជាតិ ៣៧​នាក់​ស្លាប...

៣៧​នាក់​ស្លាប់​នៅ​ពេល​រថយន្ត​ក្រុង​មួយ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​នៅ​ឥណ្ឌា​

​ប្រែ​សម្រួលៈ​វាសនា​៖​យ៉ាងហោច​ណាស់​អ្នកដំណើរ​៣៧​នាក់​បាន​ស្លាប់ នៅ​ពេល​រថយន្ត​ក្រុង​មួយ​ធ្លាក់​ចូលក្នុង​ប្រឡាយ​ទឹក​មួយ​នៅ​រដ្ឋ​ម៉ា​តយ៉ា ប្រា​ដេស កាលពី​ថ្ងៃ​អង្គារ​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅពេល​រថយន្តក្រុង ដែល​ដឹក​អ្នកដំណើរ​ជាង​៥០​នាក់ បើ​កវេ​ចេញពី​ផ្លូវ​និង​ធ្លាក់​ចូល​ប្រឡាយ​ទឹក​នៅ​ក្បែរ​ភូមិ សាត​ណា កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​វា​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​​អ្វី​ជា​មូលហេតុ​នាំអោយ​រថយន្ត​វេ​ចេញពី​ផ្លូវ តែ​បណ្តាញ​ផ្លូវ​ដ៏​ធំ​របស់​ឥណ្ឌា​ធម្មតា​មាន​ការថែទាំ​និង​ជួសជុល​អន់ និង​តែង​បង្ក​គ្រោះថ្នាក់​។​

​សារព័ត៌មាន​ឥណ្ឌា​បាន​និយាយថា រថយន្ត​ក្រុង​បាន​លិច​ក្នុង​ទឹក និង​រូបភាព​បង្ហាញ​ពួក​មន្ត្រី​ក្នុង​ឈុត​អាវ​ពណ៌​ទឹកក្រូច ប្រើ​ទូក​សង្គ្រោះ​ដើម្បី​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​។​មនុស្ស​៧​នាក់​រួម​មាន​អ្នក​បើក​​រថយន្ត​បាន​ហែល​ទឹក​មក​កាន់​មាត់​ប្រឡាយ​និង​នៅ​មាន​ជីវិត​។​

​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ បាន​បញ្ជា​អោយ​ស៊ើបអង្កេត​ឧបទ្ទវហេតុ​នេះ ហើយ​ការស៊ើបអង្កេត​ដំបូង​បង្ហាញថា អ្នកបើក​បាត់បង់​ការគ្រប់គ្រងរ​ថយ​ន្ត​។​រថយន្ត​បាន​បុក​ស្ពាន​មុន​ធ្លាក់​ចូល​ក្នុង​ទឹក​៕

​សារព័ត៌មាន​The Times of India​បាន​និយាយថា គេ​ចំណាយពេល​៣​ម៉ោង​ដើម្បី​លើក​រថយន្ត​ចេញពី​ទឹក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular