ក្រសួង​សាធារណការ កំពុង​រៀបចំ​ប្រព័ន្ធ អាយ​ធី​ថ្មី ចាប់យក​រូបភាព​យានយន្ត ដែល​បើកបរ​ល្មើ​សនឹង​ច្បាប់ និង​កាត់បន្ថយ​ពិន្ទុ លើ​ប័ណ្ណបើកបរ​

​ដោយៈ សុផល / ភ្នំពេញៈ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២១ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​ថាៈ ក្រសួង​កំពុង​រៀបចំ ប្រព័ន្ធ​អាយ​ធី ( IT = ប្រព័ន្ធ​ព័ត៌មានវិទ្យា​) មួយ​ថ្មី​ទៀត ក្នុងការ​ចាប់យក​រូប​ភាព យានយន្ត​ដែល​បើកបរ​ល្មើស​នឹង​ច្បាប់ ដោយ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​នេះ មានកម្ម​វិធី​ស្កែ​ន ( Scan ) លើ​បណ្ណ​បើកបរ ដើម្បី​កាត់បន្ថយ​ពិន្ទុ ទៅតាម​ស្ថាន​នៃ​បទល្មើស​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular