​គយ​ចល័ត​តំបន់​៥ ប្រចាំខេត្ត​បន្ទាយមានជ័យ ទម្លាយ​ពី​ការចាប់​រថយន្ត ស៊េរី​ទំនើប​ជាច្រើន​គ្រឿង អត់​ពន្ធ និង​អត់​ឯកសារ​

​ដោយៈ ប​.​ជ / ភ្នំពេញៈ គយ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ឬ​គេ​ស្គាល់​ថា គយ​ចល័ត​ក្រសួង​តំបន់​៥ ប្រចាំខេត្ត​បន្ទាយមានជ័យ ទម្លាយ​ពី​ការចាប់​រថយន្ត ស៊េរី​ទំនើប ជាច្រើន​គ្រឿង ដែល​អត់​ពន្ធ និង​អត់​ឯកសារ​។ ពោលគឺ​ខណៈពេល​ថ្នាក់លើ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជា​ឱ្យ​មន្ត្រី​អធិការកិច្ច​ក្រសួង និង​គយ​នៃ​អគ្គនាយកដ្ឋាន ចុះ​ស្រាវជ្រាវ​។​ចំណែក​ក្រសួងការពារជាតិ បាន​ចាត់តាំង​ឱ្យ​ក្រុមអធិការកិច្ច ក្រសួងការពារជាតិ និង​អគ្គនាយក សម្ភារៈ​បច្ចេកទេស ចុះទៅ​ស៊ើបអង្កេត ស្រាវជ្រាវ​រក​ការពិត ក្នុង​បេសកកម្ម ចាប់ពី​រសៀល​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ពាក់ព័ន្ធ​នឹង​ករណី មន្ត្រី​យោធា​ម្នាក់ នៃ​កងការពារ​ព្រំដែន លេខ​៥០៣ ចង ក សម្លាប់ខ្លួន ដែល​គេ​ដាក់​ការសង្ស័យថា បាន​បាក់​ទឹក​ចិត្តនឹង​មន្ត្រី​គយ និង​លោក ឈួន សុភា ប្រធាន​មេ​គយ​ចល័ត ក្រសួង​តំបន់​៥ ចាប់​ឡាន កន្លងមក ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular