ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ក្នុងដំណាក់កាល កូវីដ-១៩នេះ នៅក្នុងឆ្នាំ២០២០ បានធ្វើឱ្យរោងចក្រ សហគ្រាស ចំនួន ៧៦ នៅក្នុងរាជធានីភ្នំពេញ បានបង្ខំចិត្តបិទទ្វារ និងបានធ្វើឱ្យបងប្អូន កម្មករ កម្មការិនី ប្រមាណជាង ៣៥.០០០ នាក់ អត់ការងារធ្វើ ។ បន្ថែមពីលើនេះទៀត រោងចក្រ ចំនួន ២៣ ក៏បានបង្ខំចិត្តព្យួរការងារ របស់ខ្លួនផងដែរ ដែលបានធ្វើឲ្យកម្មករ ប្រមាណជាជិត ៤ ម៉ឺននាក់ទៀត ត្រូវព្យួរការងារ។
