ដោយ: ដេប៉ូ / ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា បានរួមសហការជាមួយអង្គការជាដៃគូក្នុងការបង្កើតកម្មវិធីមួយ ស្ដីពី ការអនុវត្ដកម្មវិធីត្រីវិស័យ នៅតាមគ្រឹះស្ថានមធ្យមសិក្សា។
យោងតាមសេចក្ដីណែនាំក្រសួងអប់រំ បានឲ្យដឹងថា ក្រសួងអប់រំ សហការជាមួយអង្គការសកម្មភាព សម្រាប់ការអប់រំនៅកម្ពុជា (KAPE) បានបង្កើតកម្មវិធីផ្ដល់ប្រឹក្សា តាមប្រព័ន្ធអេឡិច ត្រូនិច «ត្រីវិស័យ» (TreyVisay) ក្នុងគោលបំណងឲ្យសិស្សស្វ័យវាយតម្លៃអំពីបុគ្គលិកលក្ខណៈ មុខរបរ និងឈ្វេងយល់អំពីព័ត៌មានគ្រឹះស្ថានសិក្សា និងទីផ្សារការងារ។
ដើម្បីឱ្យសិស្សអនុវត្តកម្មវិធីត្រីវិស័យនៅតាមគ្រឹះស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំបានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តនិងគ្រឹះស្ថានសិក្សាទាំងអស់ ដូចខាងក្រោម៖(សូមមើលសេចក្តីណែនាំដូចខាងក្រោម)