ឆ្នាំជូត
រាសីខ្ពស់ត្រដែត។លោកអ្នក កើតឆ្នាំ កណ្តុរ សុំដាស់តឿនថា ឆ្លងដល់ ខែ មីនា ខាងមុខដួងរាសីស្រុតចុះ ដូចនេះដំណើរជីវិតជួបនូវស្ថានភាពលំបាកជាងនេះ។ក្រៅពីនេះស្ត្រីភេទមានភាពលំបាកច្រើនជាងបុរស ហេតុនេះគប្បីតស៊ូអត់ធ្មត់បន្តិចទើបប្រសើរ។ដោយឡែកនៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនង ឬ ចរចា រឿងសំខាន់អ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ឈានទៅមុខនិងផ្អែមល្ហែមគួរសម៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។សម្រាប់លោកអ្នកកើតឆ្នាំគោនៅខែក្រោយនេះដួងរាសីខែផ្លាស់ប្តូរមកត្រឹមកម្រិតមធ្យមវិញ ម្ល៉ោះហើយធ្វើឱ្យបុរសដែលធ្លាប់តែមានបញ្ហាមិនល្អយាយីបានផ្លាស់ប្តូរមកគ្រាន់គាប់ប្រសើរបន្តិចវិញ។ដោយឡែកនៅថ្ងៃនេះឃើញថាការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិចពីព្រោះថាផលល្អអាក្រក់នៅមានឱ្យត្រូវឆ្លងកាត់នៅឡើយ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបភាពប្រទាំងប្រទើសច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំរកូសព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងបាំងមុខ ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅខែកុម្ភៈនេះដួងរាសីខែលោកអ្នកល្អប្រសើរ ប៉ុន្តែឆ្លងដល់ខែមីនាដួងរាសីស្រុតចុះ ម្ល៉ោះហើយទាំងបុរសស្ត្រីជួបនូវបញ្ហាលំបាក និងខ្វាយខ្ចល់ច្រើនកើតឡើង។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារលោកអ្នក មានគ្រោះចូលយាយីបន្តិចបន្តួចដូចនេះ
គប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។បុរសកើតឆ្នាំទន្សាយនៅពេលឆ្លងដល់ខែក្រោយដំណើរជីវិតគ្រាន់គាប់ប្រសើរ ហើយផលលំបាកដែលធ្លាប់រែកពន់ក៏បានរលាយ និងធ្វើឱ្យអ្វីៗគ្រាន់ដកដង្ហើមស្រួលបួលឡើងវិញ។ដោយឡែកអ្នកប្រកបការងារនៅថ្ងៃនេះវិញឃើញថាមិនត្រូវចិត្តល្អជាមួយក្រុមមនុស្សពេកដែរពីព្រោះថាងាយកើតជាបញ្ហានាពេលក្រោយវិញណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ីនណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំរោងនាសប្តាហ៍នេះឃើញថាដំណើរជីវិតល្អប្រសើរគ្រាន់បើ ប៉ុន្តែយ៉ាងណាឆ្លងដល់ខែមីនា ដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យអ្វីៗប្រែប្រួលច្រើន គប្បីមានការប្រយ័ត្នប្រយែងនិងអត់ធ្មត់ទើបប្រសើរ។ក្រៅពីនេះនៅឆ្នាំឆ្លូវដួងរាសីឆ្នាំក៏ស្រុតចុះម្ល៉ោះហើយអ្វីៗមិនងាយសម្រេចដូចក្តីប្រាថ្នាប៉ុន្មាននោះឡើយ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ដូចនេះការប្រកបការងារ របស់លោកអ្នកមានការជឿនលឿនទៅមុខនិងធ្វើអ្វីក៏តែងសម្រេចជោគជ័យឆ្លើយតបមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះក្រុមមនុស្សចាំបោកប្រាស់ក៏មានច្រើនដែរ។
គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីចូរកុំមាត់ឥតគម្របឬនិយាយមិនកោតក្រែងចំពោះគ្នាព្រោះនោះនាំតែមានរឿងរាវឈ្លោះប្រកែកគ្នាមិនចេះចប់ប៉ុណ្ណោះ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំម្សាញ់នៅខែ កុម្ភៈនេះដួងរាសីខែស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាឧបសគ្គមួយចំនួនយាយី។ទោះបីយ៉ាងណាឆ្លងដល់ខែមីនាខាងមុខដួងរាសីខែបានផ្លាស់ប្តូរមកត្រឹមកម្រិតមធ្យមវិញ ដូចនេះនាំឱ្យដំណើរជីវិតបានផ្លាស់ប្តូរមកគាប់ប្រសើរបន្តិចវិញ។អ្នកប្រកបការនៅថ្ងៃនេះវិញឃើញថាមានការលូតលាស់សន្សឹមៗ ហើយធ្វើអ្វីៗក៏មានមនុស្សអាណិតស្រឡាញ់ច្រើនឡើងវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។
រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំមមី
រាសីល្អជាធម្យម។នៅថ្ងៃនេះចំពោះស្ត្រីបើលោកអ្នកឧស្សាហ៍ឈ្លោះប្រកែកជាមួយអ្នកដទៃឬសូម្បីតែស្វាមីក្តីគប្បីចេះធ្វើគធ្វើថ្លង់មិនដឹងខ្លះទើបប្រពៃបំផុត ។កិច្ចការងាររបស់លោកអ្នកថ្ងៃនេះដែរស្ថិតនៅលើផ្លូវរដិបរដុបបន្តិចតែយ៉ាងណាបើមានការប្រយ័ត្នប្រយែងនិងបំពេញការងារម៉ត់ចត់នោះតែងចៀសផុតផលលំបាកទាំងពួងផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្ត ហើយខ្លះអាចឈានដល់ការគុំគួនសងសឹកណាមួយមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពីព្រោះងាយជួបប្រទះណាស់ផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះហើយឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ។
ឆ្នាំមមែ
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំពពែនាខែនេះដួងរាសីស្ថិតនៅកម្រិតមធ្យមនៅឡើយ ហេតុនេះការធ្វើអ្វីមួយឬការរស់នៅមានសភាពមិនលោតផ្លោះហើយក៏មិនអាក្រក់ពេកដែរពោលគឺសន្សឹមៗទៅមុខជានិច្ច ។ការប្រកបការងារកុំធ្វេសប្រហែសមើលងាយកិច្ចការតិចតួចពីព្រោះថាពេលខ្លះភារៈកិច្ចតិចតួចសោះបែរជាកើតរឿងរាវឡើង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបបញ្ហាខ្សត់ចំណូលហើយពិសេសងាយកើតមានបញ្ហាជាមួយអ្នកមានមុខរបរដូចគ្នាណាស់។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីមានការប្រយ័ត្នប្រយែងបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតប្រព្រឹត្តិទៅល្អប្រសើរ ហើយបើចង់បានអ្វីឬប្រាថ្នាអ្វីតែងហុចជាលទ្ធផលឆ្លើយតបគ្រាន់កក់ក្តៅផ្លូវចិត្ត។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនមានភាពស្រស់ស្រាយហើយលោកអ្នកអាចទទួលផលប្រយោជន៍ច្រើនផងបើមានបំពេញកិច្ចការងារអ្វីទទួលជោគជ័យនោះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើនៅជាប់ទ្រឹងមួយកន្លែងជាយូរថ្ងៃមកហើយដោយគ្មានការរីកចម្រើនទៅមុខឥឡូវនេះបានផ្លាស់ប្តូរមកគាប់ប្រសើរឡើងវិញហើយមានការដាច់មួយគ្រាន់ចិញ្ចឹមគ្រួសារផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារណាស់ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។ការប្រកបការងារបើជួបបញ្ហាស្មុគស្មាញត្រូវតែរក្សាចិត្តនឹងធឹងមិនត្រូវត្អូញត្អែរច្រើនឡើយនាំអ្នកដទៃគេលួចវាយប្រហារនៅពេលក្រោយប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។
ចំណែកសេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកជួបផលលំបាកទាំងកាយនិងចិត្តធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។ទោះបីយ៉ាងណាការប្រកបការងារមានការល្អប្រសើរផងដែរដោយធ្វើអ្វីៗជឿនលឿនគួរសម។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញតែយ៉ាងណាការចំណាយនៅតែខ្ពស់ធ្វើឱ្យជួបផលលំបាកត្រូវរែកពន់មានច្រើនណាស់។ការរស់នៅជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់មនុស្សយើងគ្មាននរណាមិនដែលធ្វើអ្វីមិនបានផលនោះទេគ្រាន់តែពេលខ្លះបានតិចពេលខ្លះទៀតបានទទួលច្រើនឯពេលខ្លះទៀតមិនបានប៉ុណ្ណោះ។ចំពោះកិច្ចការងារក្នុងអំឡុងពេលនេះបើលោកអ្នកខិតខំប្រកបការងារឃើញថា ក៏តែងហុចផលមកវិញគ្រាន់ជាទីពេញចិត្តមកវិញដែរ។អ្នករកស៊ីជួញដូរបើលោកអ្នកមានការចេញធ្វើជំនួញ ទីជិតឆ្ងាយនៅថ្ងៃនេះពុំសូវសម្បូរលាភទេពិសេសទិសឧត្តរតែម្តង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមិនត្រូវឆាប់ប្រកែប្រកាន់ច្រើននោះឡើយនាំតែកើតរឿងរាវចម្រូងចម្រាសប៉ុណ្ណោះ៕