Home អត្ថបទពាណិជ្ជកម្ម មូលហេតុ​អ្វី​...

មូលហេតុ​អ្វី​បានជា​អ្នកល្បីៗ​ចូលចិត្ត​ស្រា JINRO IS BACK ?

​អត្ថបទ​ពាណិជ្ជកម្ម​៖JINRO IS BACK ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​ទទួលបាន​ការគាំទ្រ​និង​ចូលចិត្ត​ច្រើន​ពី​តារា​ដែលមាន​ឈ្មោះ​បោះ​សំឡេង តាម​បណ្ដាញ​សង្គម ក្រោយពេល​បាន​បើក​ប្រអប់​កាដូ​ពិសេស និង​ភ្លក់​រសជាតិ​ស្រា​នេះ​រួចមក​។​

​កាលពី​ចុង​ឆ្នាំមុន ក្រុមហ៊ុនស្រា JINRO IS BACK បាន​ជូន​កាដូ​ដល់​តារា​យូ​ធូប និង​តារា​ហ្វេ​ស​ប៊ុ​ក​ដែលមាន ឈ្មោះ​បោះ​សំឡេង​ចំនួន ១១​នាក់ រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily

​នៅក្នុង​ប្រអប់​កាដូ​នោះ គឺមាន​ដូចជា​ស្រា Jinro Is Back ចំនួន ៤​ដប បន្តោង​សោរ ស្ទីក​ឃ័​រ​និង​តុក្កតា​រូប​គីង្គក់ ក្រណាត់​សើម​សម្លាប់​មេរោគ និង​កែវ​ចំនួន​ពីរ​។

​សយ សេងហួរ​(Soy Senghour) ដែលជា​តារា​ល្បីឈ្មោះ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង ១១​នាក់​បាន​ជក់​ចិត្តនឹង​រសជាតិរ​បស់​ស្រា JINRO IS BACK ណាស់​។ ក្រោយពី​ញ៉ាំ​មួយ​កែវ​ហើយ ស្រាប់តែ​លាន់មាត់​ថា​៖ “​ឆ្ងាញ់​! មួយ​កែវ​ទៀត​”​។​

​ចំណែកឯ Van Thai បន្ទាប់ពី​មួល​បើក​គម្រប​រួច​ហើយក៏​លាន់មាត់​កោតសរសើរ​ក្លិន​របស់​ស្រា​នេះ​ថា​៖“​ឈ្ងុយ​មែនទែន​អ្នក​ទាំង អស់​គ្នា​។ ឥឡូវនេះ​ខ្ញុំ​សាក​ហើយ​”​។

​បន្ទាប់ពី​ចាក់​ស្រា​ដាក់​កែវ និង​ញ៉ាំ​រួច លោក​បាន​និយាយថា​៖ “​វ៉ា​វ​! អ្នក​ទាំងអស់គ្នា មាន​រសជាតិ​ប្លែក​មែនទែន​”​។ ​មិន​មែន​ត្រឹមតែ​ពី​រសជាតិ​នោះទេ តារា​ទាំង​ប៉ុន្មាន​រូបនោះ ពិតជា​ភ្ញាក់ផ្អើល​នឹង​រូបរាង​របស់ ដប JINRO IS BACK មែនទែន ។ចំណែកឯ​តុក្កតា​តំណាង​វិញ​គឺ រឹតតែ​គួរអោយ​ចាប់អារម្មណ៍​ទៅទៀត​។

​កញ្ញា Socially neath បាន​និយាយថា , ” តុក្កតា​នេះ​គួរអោយ​ស្រលាញ់ ខ្លាំង​មែនទែន បើ​អ្នក​ទាំងអស់គ្នា​ចូលចិត្ត​តុក្កតា​គីង្គក់ ប្រាកដជា​ពេញចិត្ត​ខ្លាំង ចំពោះ​ខ្ញុំ​វិញ គឺ​ដាក់តាំង​ក្នុង​ឡាន​ព្រោះ​វា​ឃ្យូ​ត [Cute] ខ្លាំង​មែនទែន​”

 

​ជាការ​ពិតណាស់ កាដូ​ទាំងអស់នេះ អាច​រក្សាទុក​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍​ទៀតផង ដូចជា​អាច​ទុក​ក្នុង​រថយន្ត នៅលើ​តុ​ធ្វើការ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​តាម​ចំណង់​ចំណូលចិត្ត​។

​JINRO IS BACK គឺជា​ប្រភេទ​ស្រា ដែល​ស្រួល​ញ៉ាំ ហើយ​សាក​សម​គ្រប់​កម្មវិធី​ជួបជុំ​ទាំងអស់​ទៀតផង​ដូចជា កម្មវិធី​ជួបជុំ​មិត្តភក្តិ ពិធីជប់លៀង ខូ​ប​កំណើត និង​ពិធី​ផ្សេងៗ​ទៀត​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular