ដោយ:គ្រញូង/បាត់ដំបង:កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក អ៊ុក ឃ្នួច អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង ស.អ.ក, លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងជាប្រធាន ស.អ.កខេត្ត បានអញ្ជើញចុះពិនិត្យការងារសាងសង់ផ្ទះចំនួន២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជនចំនួន ២គ្រួសារដែលមានជីវភាពទីទ័លក្រពុំមានទីជំរកសមរម្យ។
លោកមាស សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងជាប្រធានស.អ.កខេត្តបានឲ្យដឹងថាផ្ទះទាំង២ខ្នងនេះសាងសង់ជូនអតីតយុទ្ធជនជាជនពិការ២រូប៖ ១.ឈ្មោះ កិល សំបូរអាយុ៥៣ឆ្នាំ ស្ថិតនៅក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ។ ២.ឈ្មោះ សាត់ សុផាត អាយុ៦២ឆ្នាំ ស្ថិតនៅក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង៕