Home ព័ត៌មានអន្តរជាតិ ៤០​នាក់​ទៀត​ឆ...

៤០​នាក់​ទៀត​ឆ្លងកូវី​ដ​១៩​នៅ​វៀតណាម​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​បាន​រាយការណ៍​អំពី​ការរកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​ចំនួន​៤០​ករណី​បន្ថែម​នៅ​ទីតាំង​ចំនួន​៣​ដោយ​ខេត្ត​​ហាយ​ហ្វឿង​មាន​អ្នកឆ្លង​ច្រើនជាងគេ​។​ខេត្ត​ភាគ​ខាងជើង​នេះ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៣៨​នាក់ ហើយ​ខេត្ត​ក្វាង​និ​ញ​ក្បែរ​នេះ​មាន​មួយ​ករណី និង​ក្រុង​ហាណូយ​មាន​មួយ​ករណី​ផងដែរ​។​

​ហាយ​ហ្វឿង ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ចុងក្រោយ​នេះ​ដែល​បាន​រាលដាល​ទៅដល់​១៣​ខេត្ត​ក្រុង​របស់​វៀតណាម​ចាប់តាំងពី​ចុង​ខែ​មុន​មក​។​ឥឡូវ​ខេត្ត​ភាគ​ខាងជើង​នេះ កំពុង​អនុវត្ត​វិធាន​​ការ​គម្លាត​សង្គម​១៥​ថ្ងៃ ដើម្បី​បញ្ចប់​ការឆ្លង​រាលដាល​។​

​វៀតណាម​មាន​អ្នក​ឆ្លង​ក្នុងស្រុក​ចំនួន​៧១៩​នាក់​ចាប់​តាំងពី​ការផ្ទុះកូ​វីដ​១៩​ក្នុង​សហគមន៍​បង្ហាញខ្លួន​ជា​ថ្មី​កាលពី​ថ្ងៃ​២៨​មករា ឆ្នាំ​២០២១​ក្រោយ​ស្ងប់​បាន​៥៥​ថ្ងៃ​។​សរុប​តាំងពី​ឆ្នាំ​មុន​មក ប្រទេស​នេះ​មាន​​អ្នក​ឆ្លង​២.៣១១​នាក់ តែ​នៅសល់​អ្នកមាន​ជំងឺ​តែ​៦៩៩​នាក់​កំពុង​ព្យាបាល​៕

​បុគ្គលិក​ពេទ្យ​ឈរ​យាម​នៅ​ចំណុច​ត្រួតពិនិត្យកូ​វីដ​១៩​មួយ​នៅក្នុង​ខេត្ត​ហាយ​ហ្វឿង នៅពេល​ខេត្ត​ភាគ​ខាងជើង​នេះ​ចាប់ផ្តើម​អនុវត្ត​វិធានការ​គម្លាត​សង្គម​១៥​ថ្ងៃ ដោយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​កុម្ភៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular