ប្រែសម្រួល : កញ្ញាដាលីស ៖ ព្យុះរដូវរងាមួយដែលបណ្តាលឱ្យមនុស្សរាប់លាននាក់គ្មានថាមពលនៅក្នុងអាកាសធាតុត្រជាក់ខ្លាំងមិនធ្លាប់មានពីមុនមកបានឆក់យកជីវិតមនុស្សច្រើនថែមទៀតកាលពីថ្ងៃអង្គារ ក្នុងនោះមានមនុស្ស ៣ នាក់ត្រូវបានប្រទះឃើញស្លាប់បន្ទាប់ពីព្យុះកំបុតត្បូងបានបោកបក់នៅតំបន់មាត់សមុទ្រនៅរដ្ឋន័រខារ៉ូលីណានិងសមាជិកគ្រួសារ ៤នាក់បានស្លាប់នៅក្នុងភ្លើងឆេះផ្ទះនៅទីក្រុងហ៊ូស្តុន ខណៈកំពុងប្រើប្រាស់ចង្ក្រានធំដើម្បីឱ្យកម្តៅខ្លួន។
ព្យុះ ដែលបានបណ្តាលឱ្យដាច់អគ្គិសនីនិងបង្កឱ្យជាប់គាំងតំបន់ទំនាបភាគខាងត្បូង បាននាំមកនូវព្រិលខ្លាំងនិងភ្លៀងខ្លាំងចូលមកតំបន់ញូវអ៊ីងឡិននិងនៅតំបន់ភាគខាងត្បូងជ្រៅដែលស្ថិតនៅក្រោមសីតុណ្ហភាពទាបបំផុត។ ការព្រមានពីខ្យល់រងាញាក់បានលាតសន្ធឹងពីកាណាដារហូតដល់ម៉ិកស៊ិក។
សរុបមកមានអ្នកស្លាប់យ៉ាងហោចណាស់ ១៦ នាក់ត្រូវបានរាយការណ៍។ មូលហេតុផ្សេងទៀតបណ្តាលឱ្យស្លាប់រួមមានគ្រោះថ្នាក់ចរាចរណ៍និងការពុលកាបូនម៉ូណូស៊ីតបណ្តាលមកពីការដុតភ្លើងកំដៅខ្លួន។ អាកាសធាតុត្រជាក់ក៏បានគំរាមធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ប្រទេសផងដែរ។ រដ្ឋបាលរបស់ប្រធានាធិបតីចូ បៃដិននិយាយថាការពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងនិងការចែកចាយទំនងជាកើតមានឡើង៕
ព្យុះព្រិលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ១៦ នាក់កាលពីថ្ងៃអង្គារនៅទូទាំងសហរដ្ឋអាម៉េរិក។ក្នុងរូបអ្នកដំណើររង់ចាំរថយន្តក្រុងនៅស៊ីកាហ្គោកាលពីថ្ងៃអង្គារ
អ្នកអត់ផ្ទះសម្បែងត្រូវបានប្រាប់អោយរើពីកន្លែងមានសីតុណ្ហភាពក្រោមសូន្យទៅស្នាក់នៅតាមព្រះវិហារបណ្តោះអាសន្ន