Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​បុរ...

ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយ​រំលោក​សេព​សន្ធ​វ​:​លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​

​ដោយ​:​អង្គរតូច​/​សៀមរាប​: កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ករណី​រំលោភ​សេព​សន្ធ​វ​:​អនីតិជន​អាយុ​១២​ឆ្នាំ​។​

​នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូ​មនុស្ស​និង​ការពារ​អនីតិជន លោក​វរសេនីយ៍ឯក​ជា ហេង បាន​អោយដឹងថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្នោះ គង់ សំអឿន អាយុ​40​ឆ្នាំ មុខរបរ​ជាងក្រឡឹង​គ្រឿង​រថយន្ត មាន​​ទីលំនៅ​បច្ចុប្បន្ន ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

​លោកនាយ​ការិយាល័យ អោយដឹងទៀតថា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ៥​ល្ងាច នៅ​ចំណុច ក្នុងព្រៃ​ចំរាក់​ភ្នំ​ក្រោម ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ជនសង្ស័យ​នេះ បាន​បើក​ម៉ូតូ​១​គ្រឿង​ឌុប​ជនរងគ្រោះ អាយុ​១២​ឆ្នាំ ជា​សិស្ស ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា (​បាត់​ធើ​ផ្លា​យ ផា​រ៉ា​ដាយ​) ស្ថិតនៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដ​ង្កុំ ក្រុង​សៀមរាប លុះ​ទៅដល់​ចំណុច​ខាងលើ​ក្នុងព្រៃ ក៏បាន​ធ្វើ​សកម្មភាព​ចាប់បង្ខំ និង​ទះកំភ្លៀង ទៅលើ​ជនរងគ្រោះ​ជាច្រើន​ដៃ ហើយ​រំលោភ សេពសន្ថវៈ​ជនរងគ្រោះ បានសម្រេច​ចំនួន​០១​ដង​។ ដោយពេល​នោះ ជនសង្ស័យ បាន​និយាយ​គំរាម​ជនរងគ្រោះ​មិនឱ្យ​ស្រែក​។ ក្រោយពី​ធ្វើ​សកម្ម​ភា​រួច ជនសង្ស័យ​បើក​ម៉ូតូឌុប​ជនរងគ្រោះ​មក​ផ្ទះ​របស់ខ្លួន ហើយ​គេចខ្លួនបាត់ ។

​លោក​បន្ថែមថា បន្ទាប់មក​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​៣០ នាទី​ព្រឹក ក្រោយពី​ទទួល​បណ្ដឹង​ពី​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ និង​នាំខ្លួន​ជនសង្ស័យ​ខាងលើ​មក​ធ្វើការ​សួរនាំ​។ ក្រោយពី​ការសួរនាំ ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់បង្ខំ​រំលោភ​ជនរងគ្រោះ​បានសម្រេច​ចំនួន ០១​ដង ពិតប្រាកដ​មែន​។​

​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ដើម្បី​ចាត់ការ​បន្ត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular