Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់​និង​រ...

អ៊ីរ៉ង់​និង​រុស្ស៊ី​ចាប់ផ្តើម​សមយុទ្ធ​ជើង​ទឹក​រួមគ្នា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា​យោធា​អ៊ីរ៉ង់​និង​រុស្ស៊ី​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​ក្នុង​គោលបំណង​បង្កើន​​សន្តិសុខ​ពាណិជ្ជកម្ម​តាម​សមុទ្រ​នៅក្នុង​តំបន់​។​

​ទូរទស្សន៍​រដ្ឋ​បាន​និយាយ​ថា​អង្គភាព​ទ័ព​មក​ពី​កងទ័ពជើងទឹក​អ៊ីរ៉ង់​និង​កងកម្លាំង​ជើង​ទឹក​នៃ​កង​ឆ្មាំ​បដិវត្ត​ដ៏​ខ្លាំងក្លា​ចូលរួម​ក្នុង​សមយុទ្ធ​ដែល​មានឈ្មោះ​ថា “​ក្រវាត់​សន្តិសុខ​សមុទ្រ​អ៊ីរ៉ង់​-​រុស្ស៊ី ២០២១” នៅ​ភាគ​ខាងជើង​នៃ​មហាសមុទ្រ​ឥណ្ឌា ដែល​លាតសន្ធឹង​ចម្ងាយ​ប្រហែល ១៧.០០០ គីឡូម៉ែត្រ​។​

​យោង​តាម​ឧត្តមនាវីឯក​អ៊ីរ៉ង់​លោក ហ្គោឡា​ម​រី​ហ្សា ថា​ហា​នី ជា​អ្នកនាំពាក្យ​សមយុទ្ធ​នេះ​បានឱ្យដឹងថា នាវា​ពិឃាដ​មួយគ្រឿង នាវា​ដឹក​ជញ្ជូន​មួយគ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​រុស្ស៊ី​បាន​​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​។ នេះ​ជា​សមយុទ្ធ​រួម​គ្នា​រវាង​រុស្ស៊ី​និង​អ៊ីរ៉ង់​លើក​ទី ២ ចាប់តាំងពី​ឆ្នាំ ២០១៩ នៅពេល​ដែល​ប្រទេស​ទាំង​ពីរ​បូក​ទាំង​ចិន បាន​ធ្វើ​សមយុទ្ធ​រយៈពេល ៤ ថ្ងៃ​។​

​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បាននិងកំពុង​ព្យាយាម​បង្កើន​កិច្ច​សហប្រតិបត្តិ​ការផ្នែ​ក​យោធា​ជាមួយ​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​មូ​ស្គូ​ចំ​ពេល​មាន​ភាព​តានតឹ​ង​ក្នុង​តំបន់​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​ទស្សនកិច្ច​មក​កាន់​អ៊ីរ៉ង់​ពី​សំណាក់​តំណាង​កងទ័ពជើងទឹក​រុស្ស៊ី​និង​ចិន​ក៏​បាន​កើន​ឡើង​ផងដែរ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​អ៊ីរ៉ង់​បាន​បង្កើន​ការធ្វើ​សមយុទ្ធ​យោធា​ខណៈ​ប្រទេស​នេះ​ព្យាយាម​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ចូ បៃ​ដិន​ជុំវិញ​កិច្ចព្រមព្រៀង​នុ​យ​ក្លេ​អ៊ែ​រដែល​លោក​និយាយថា​​អាម៉េរិក​អាច​នឹង​ចូលរួម​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​៕

​កងទ័ពជើងទឹក​អ៊ីរ៉ង់​និង​រុស្ស៊ី​ធ្វើ​សមយុទ្ធ​រួម​គ្នា​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular