Home ព័ត៌មានជាតិ សន្តិសុខ ​ឆ្លង​ចរន្តអគ...

​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​កាត់ដេរ និង​លក់​សំលៀកបំពាក់ ទាំងយប់

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ផ្ទះ​កាត់ដេរ និង​លក់​សំលៀកបំពាក់ មួយកន្លែង យីហោ ជាង​ទុំ ត្រូវ​អគ្គិភ័យ ឆាបឆេះ អស់​មួយ​កំណាត់​ក្រោយ កាលពី​វេលា​ម៉ោងជាង ២ រំលង អធ្រាត្រ ឈានចូល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់ចំណុច​បណ្តោយ​ផ្លូវ​លេខ​១៥១ ស្ថិតក្នុង​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ ម្ចាស់ផ្ទះ ឈ្មោះ សំ ឈេ​ម ភេទ​ស្រី អាយុ ៥២ ឆ្នាំ មុខរបរ កាត់ដេរ និង​លក់ សំលៀកបំពាក់ ។

​សម្ភារៈ​ខូចខាត ផ្ទះ​១​ខ្នង ទំហំ ៥ ម៉ែត្រ គុណ ៧ ម៉ែត្រ ថ្ម​ក្រោម ឈើ​លើ ប្រក់​ស័ង្កសី ( ឆេះ​រោង​បាយ ផ្នែក​ខាងក្រោយ ), ម៉ាស៊ីនដេរ ចំនួន​៧ គ្រឿង , ទូរទស្សន៍ ១ គ្រឿង , ធុងបាស់​២, សំលៀកបំពាក់ (​កាត់ដេរ និង​លក់​) មួយចំនួន ។​

​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ បាន​ឲ្យ​ដឹងថាៈ កម្លាំង​បាន​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ ចំនួន ៤ គ្រឿង និង​រថយន្ត​ពន្លត់ អគ្គិភ័យ របស់​ក្រុមហ៊ុន សូ​គី​មិច ចំនួន ២ គ្រឿង ប្រើប្រាស់​ទឹក​អស់ ចំនួន​៦​រថយន្ត ហើយ​បាន​រលត់​ទាំងស្រុង នៅ​ម៉ោង ៣ និង ០៥ នាទី ទៀបភ្លឺ ថ្ងៃខែ ឆ្នាំ​ដដែល​។​

​ចំពោះ​មូលហេតុ នៃ​ការឆាបឆេះ​នេះ សមត្ថកិច្ច បាន​បញ្ជាក់ថា គឺ​បណ្ដាលមកពី​ការឆ្លង​ចរន្ដអគ្គិសនី​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular