ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះបានស្នើឲ្យហ្វីលីពីនពិនិត្យ មើលលទ្ធភាពពិចារណាអំពីស្ថេរភាពស្បៀងនៅកម្ពុជាសម្រាប់ការនាំចេញទៅកាន់ប្រទេសហ្វីលីពីនក្នុងន័យជំរុញឲ្យមានស្ថេរភាពស្បៀងនៅប្រទេសហ្វីលីពីន។សម្ដេចតេជោ បានមានប្រសាសន៍ថាហ្វីលីពីនអាចដាក់ទុនវិនិយោគនៅកម្ពុជា តាមរយៈការដាក់ទុនធ្វើម៉ាស៊ីនកិនស្រូវ កសាងឃ្លាំងស្តុកស្រូវនិងបង្កើតជាបណ្ដាញដើម្បីទិញស្រូវស្រុកស្តុកទុកដើម្បីនាំចេញទៅកាន់ប្រទេសហ្វីលីពីន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះទៅកាន់លោកស្រី ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino)ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជាដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទា ប់ពីជំនួបនោះថា៖កម្ពុជាមានអង្ករនៅសល់ប្រមាណ៦លាន តោនក្នុងមួយឆ្នាំ ។ ក្នុងន័យនេះសម្ដេចតេជោបានស្នើឲ្យហ្វីលីពីនពិនិត្យមើលលទ្ធភាពពិចារណាអំពីស្ថេរភាពស្បៀងស្ថេរភាពអង្ករនៅកម្ពុជាសម្រាប់ការនាំចេញទៅជំរុញឲ្យ មានស្ថេរភាពស្បៀងនៅប្រទេសហ្វីលីពីន ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាអ្នកវិនិ យោគទុនហ្វីលីពីនក៏អាចមកដាក់ទុនវិនិយោគនៅកម្ពុជាតាមរយៈការ ដាក់ទុនធ្វើម៉ាស៊ីនកិនស្រូវកសាងឃ្លាំងស្តុកស្រូវ និង បង្កើតជាបណ្ដាញដើម្បីទិញស្រូវស្រុកស្តុកទុកដើម្បីនាំចេញទៅកាន់ប្រទេសហ្វីលីពីន។
សម្តេចតេជោបានមានប្រសាសន៍ផងដែរថាយើងគប្បីណាពិនិត្យមើលសក្តានុពលដែលមាននៅក្នុងតំបន់របស់យើងជាជាងពិនិត្យមើលសក្កានុពលនៅទីឆ្ងាយៗយើងអាចធ្វើ យ៉ាងណាទាញយកសក្កានុពលនេះមកប្រើប្រាស់ហើយបំពេញឲ្យគ្នាទៅវិញទៅមកបាន ។
លោកស្រី ម៉ារៀ អាមេលីតា អាគីណូ បានមានប្រសាសន៍ឆ្លើយតបថាចាប់តាំងពីឆ្នាំ ២០១៩មក ប្រទេសហ្វីលីពីនបានលុបចោលច្បាប់ដាក់កំណត់នូវការនាំអង្ករចូលប្រទេស ហ្វីលីពីន ។ ដូច្នេះការនាំអង្ករចូលត្រូវពឹងទៅលើក្រុមអ្នកវិនិយោគរបស់ហ្វីលីពីនដែលអាចមានចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករ ។ ក្នុងន័យនេះលោកស្រីនឹងលើកទឹកចិត្ត ឲ្យវិនិយោគិនហ្វីលីពីនមកកាន់កម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពនាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនព្រោះអង្ករនៅកម្ពុជាមានស្ថេរភាពអង្ករដែលអាចនាំចេញទៅហ្វីលីពីនបាន ។
នៅក្នុងជំនួបនោះដែរលោកស្រី ម៉ារៀ អាមេលីតា អាគីណូ បានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខអំពីឧត្តមប្រធានា ធិបតីហ្វីលីពីន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ។លោក ស្រីបានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរនៅកម្ពុជាគឺមានការរីក រាលដាលឆ្លងជំងឺនេះយ៉ាងតិចបំផុត និង មិនមានមនុស្សស្លាប់ទៀតផង ។
លោកស្រីក៏បានគោរពថ្លែងអំណរគុណនិងសំដែងនូវការរីករាយយ៉ាងខ្លាំងជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសទទួលបានសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនាំកម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមក។ លោកស្រីបានគោរពជម្រាបជូនសម្តេចតេជោថាបេសកកម្មរបស់លោកស្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យពាណិជ្ជ កម្ម វិស័យសេដ្ឋកិច្ច និងវិស័យវិនិយោគ។
លោកស្រីបានបន្ថែមថាការពង្រីកពង្រឹងទំនាក់ទំនងជាពិសេសលើវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចនិងវិនិយោគនេះគឺលោកស្រីនឹងផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀង ដែលមានស្រាប់ដែលបានចុះហត្ថលេខាហើយ និង អនុស្សារណៈដែលបានចុះហត្ថលេខាហើយហើយនឹងពិនិត្យមើលលទ្ធភាពនិងកិច្ចសហប្រតិបត្តិការផ្សេងទៀតដែលប្រ ទេសយើងទាំងពីរមានរួមគ្នា ។ ពីនោះទៅទៀតលោកស្រីក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថាលោកស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើយ៉ាងណាចាប់ផ្ដើមដំ ណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ចនិងវិនិយោគឡើងវិញបន្ទាប់ពីជំងឺកូវីដបានសាបរលាបទៅដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ។
ជាការឆ្លើយតបសម្តេចតេជោហ៊ុន សែន បានថ្លែងនូវអំណរគុណនិងអបអរសាទរជូនចំពោះលោកស្រីដែលត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជាហើយក៏បានថ្លែងអំណរគុណចំពោះការនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកប្រធានាធិបតីជូនចំពោះសម្តេច។
សម្ដេចតេជោបានយល់ស្របជាមួយនឹងលោកស្រីហើយក៏បានសំដែងនូវការរីករាយចំពោះទំនាក់ទំនងរបស់កម្ពុជានិងហ្វីលីពីនដែលបានមានការរីកចម្រើនធំធាត់ជាលំដាប់រហូតមកដល់ពេលនេះ។សម្ដេចបានមានប្រសាសន៍ថាជាការពិតជំងឺកូវីដបានធ្វើឲ្យមានការផ្អាកនូវសកម្មភាពសេដ្ឋកិច្ច វិនិយោគនិងពាណិជ្ជកម្មមួយចំនួនជាពិតមែ ន ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយជាមួយនឹងការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញយើងគប្បីណាពិនិត្យមើលសកម្មភាពនិងសក្តានុពលដទៃទៀត ដែលមានជាពិសេស នៅក្នុងក្របខណ្ឌទ្វេភាគីក្របខណ្ឌអាស៊ាន -ចិន និងក្របខណ្ឌអាស៊ី-អឺរ៉ុបផងដែរ ៕