ដោយៈ ជា សីហៈ /ភ្នំពេញៈ គ្រាប់បែកទម្លាក់ពីលើយន្តហោះទំងន់ជាង ២០០ គីឡូក្រាមចំនួនពីរគ្រាប់ត្រូវបានអះអាងថា រកឃើញនិង បោសសំអាត ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអះអាងថា គ្រាប់បែនទាំងពីរនេះ គឺជាគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទMK82 ទម្ងន់ជិត២៣០គីឡូក្រាម ជាសំណល់ពីសង្គ្រាម។
លោកបានអះអាងថា វាត្រូវបានប្រទះឃើញនៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ នៅស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល មួយស្រុកមួយគ្រាប់ ។
លោកបានបន្តថា ក្រោយការរកឃើញវា ត្រូវបានកំលាំងជំនាញបោសសំអាតប្រកបដោសុវត្ថិភាព៕