បច្ចេកទេស​ចិញ្ចឹម​កំ​ពិស និង​ខ្ចៅ​ក្នុង​លូ​ជាមួយគ្នា​

5886
ចែករម្លែក
  • 127
    Shares

+ ការរៀបចំ​កន្លែង​ចិញ្ចឹម​
– រៀបចំ​លូ​ដែលមាន​មុខកាត់​១​ម៉ែត្រ យក​លូ​ចាស់ៗ​ដែល​ប្រើ​រួច​សាប​ជាតិ​ស៊ីម៉ង់ត៍ ប្រសិនបើ លូ​ថ្មី​ត្រូវ​ត្រាំ​ទឹក​ចោល​រយៈពេល ១០​ថ្ងៃ​សិន រួច​ចាក់​បិត​បាត​របស់​វា​កុំ​ឲ្យ​ជ្រាប​ទឹក​ចេញ
– អាចធ្វើ​នៅ​កន្លែង​ដែលមាន​ម្លប់​ខ្លះ មិនត្រូវ​ថ្ងៃ​ខ្លាំងពេក​
– ដាក់​ទឹក​បញ្ចូល​កម្ពស់​៤​តឹក និង​ដាក់​ដាំ​ចក កំប្លោក និង​ស្លឹក​ដូង​មួយចំនួន ដើម្បី​ជា​ជម្រក និង​បង្កើត​អុកស៊ីសែន និង​ជួយ​បង្កើត​ចំណី ហើយ​ទុក​វា​ចោល​រយៈពេល​ប្រមាណ​១០​ថ្ងៃ


– ដាក់​មេ​កំ​ពិស​ដែលមាន​ពង​ស្រាប់​ប្រមាណ​១០​ក្បាល ឬ​មិនទាន់មាន​ពង​ក៏បាន និង​ឈ្មោល ប្រមាណ​៥​ក្បាល​ក្នុង​លូ​មួយ (​អាច​ទិញយក​មកពីផ្សារ កំ​ពិស​ឈ្មោល​មាន​មាឌតូច​ជាង​កំ​ពិ​សញី និង​មិនមាន​សំបុក​ពង​នៅ​ពោះ​វា​ទេ​)
– ដាក់​ខ្ចៅ​ចូល​ប្រមាណ​មួយ​កំប៉ុង​


+ ការ​ឲ្យ​ចំណី​
– ស្ងោរ​ពង​ទា​ចំនួន ២​គ្រាប់ យកតែ​ស្នូក​ក្រហម បំបែក​វា​ជា​ដុំៗ​ហើយ​យកទៅដាក់​ក្នុង​លូ​ជា ៣​កន្លែង ឲ្យ​ចំណី​ចំនួន ២-៣​ដង​ក្នុង​មួយថ្ងៃ ។​


– អាច​ប្រើ​ចំណី​បន្ថែម​ខ្លះៗ​ដូចជា​កាកសំណល់​ត្រី​សាច់​ផ្សេងៗ ។​
– បច្ចេកទេស​ដែល​អាចជួយ​ឲ្យ​កំ​ពិស​ឆាប់​ពង​គឺ ត្រូវដាក់​ឧបករណ៍​បាញ់​ខ្យល់​ទឹក​ក្នុង​លូ​នោះ វិល​ចុះឡើង​រយៈពេល​ប្រមាណ ១០-២០ នាទី​ក្នុង​១​ថ្ងៃ ព្រោះ​កំ​ពិស​វា​ចូលចិត្ត​ទឹក​ដែលមាន លំហូរ ដែល​ធ្វើ​ឲ្យ​វា​ឆាប់​កកើត​ពង ។​


– ត្រូវ​ប្ដូរ​ទឹក​រាល់​២​សប្ដាហ៍​ម្ដង​
– ដើម្បី​ឲ្យ​កំ​ពិស​ឆាប់​ធំធាត់​យើង​ត្រូវ​លាយ​ទឹក EM ១ ស្លាបព្រា​បាយ ស្ករ​ងូ​១​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក ១​លីត្រ​រក្សា​នៅ​កន្លែង​ម្លប់​ចំនួន ១​សប្ដាហ៍ រួច​ចាក់​កន្លះ​លីត្រ​ចូលក្នុង​លូ ដែល​វា​អាចជួយ​សម្លាប់​មេរោគ ហើយ​ធ្វើ​ឲ្យ​កំ​ពិស និង​ខ្ចៅ​ឆាប់​ធំធាត់​លឿន ។​
– កំ​ពិស​ត្រូវការ​រយៈពេល​ប្រមាណ ១​ខែ​ជាង​ទៅ​២​ខែ​សម្រាប់​ការ​ធំ​ពេញវ័យ ហើយ​វា​ត្រូវការ រយៈពេល​ប្រមាណ ៤​ខែ​ទើប​អាច​ប្រមូល​ផល​បាន ឯ​ខ្ចៅ​ត្រូវការ​ពេល​ប្រមាណ ៥​ខែ​អាច ប្រមូល​ផល​បាន ៕ ប្រភព​: អ៊ាង សុផល្លែត​