Home ព័ត៌មានសំខាន់ៗ អាជ្ញាធរ​រាជធ...

អាជ្ញាធរ​រាជធានី​គ្រោង​ដាក់​សាឡាង​ឆ្លង​យានយន្ត​ចេញពី​កោះនរា​ទៅ​កោះ​ពេជ្រ​ដើម្បី​រំដោះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​១

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​ដាក់​សាឡាង​សម្រាប់​ឆ្លង​យានយន្ត​នានា​ចេញពី​កោះ​​នរា​ទៅ​កោះ​ពេជ្រ​ខណៈ​ដែរ​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​មកកាន់​កោះនរា​បាននិងកំពុង​សាងសង់​សារ​យ៉ាង​មមា​ញឹក​ហើយ​រដ្ឋបាល​រាជធានី​ក៏​គ្រោង​និង​សាងសង់​ស្ពាន​១​ទៀត​នៅ​ភាគខាងត្បូង​ផ្លូវជាតិ​លេខ​១​ផងដែរ ដើម្បី​រំដោះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​១​មក​ភ្ជាប់​មក​ផ្លូវជាតិ​លេខ​២​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​បែបនេះ​ខ​ណះ​ដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង​នៅលើ​កោះនរា​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ឱ្យដឹងថា ដើម្បី​ដោះស្រាយ​ការកកស្ទះ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខណៈ​ដែល​​​កំណាត់​ផ្លូវ​នេះ​ចរាចរណ៍​មមាញឹក​ខ្លាំង​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ខ្ចី​ដី​កោះនរា​ដាក់​សាឡាង ដើម្បី​ឆ្លង​យានយន្ត​នានា​ចេញពី​កោះនរា​កោះ​ទៅ​ពេជ្រ​មកកាន់ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​១​។

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោក​មិនបាន​កំណត់ថា​នឹង​ចាប់ផ្ដើម​ដំណើរការ​នៃ​ការបើក​ឲ្យ​ដំណើរការ​នៃ​ការដាក់​សាឡាង​ឆ្លង​យានយន្ត​នេះ​នៅពេលណា​នោះទេ ។

បន្ថែម​ពីលើ​នេះ​ទៀត​រដ្ឋបាល​រាជធានី​ក៏​គ្រោង​នឹង​សាងសង់​ស្ពាន​១​ទៀត​នៅ​ភាគខាងត្បូង​ផ្លូវជាតិ​លេខ​១​ដែរ​ដើម្បី​រំដោះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​១​នេះ​។ គេ​ជឿថា គម្រោង​ខាងលើនេះ​មិនយូរ​ទេ​នឹង​ចាប់ផ្តើម​ដំណើរការ​ហើយ ដោយសារ​ថា ការរៀបចំ​កំពង់ដរ​ទាំងសងខាង​ស្ថាបនា​ស្ទើរតែ​រួចរាល់​១០០​ហើយ​នោះ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular