Home ព័ត៌មានជាតិ កម្មវិធី BEEP...

កម្មវិធី BEEP របស់​អង្គការ​យូណេស្កូ ជួយ​យុវជន​និង​យុវនារី​ក្នុងប្រទេស​កម្ពុជា​ឱ្យទទួល​បាន​ឱកាស​កាស​ការងារ​សម​រម្យ​

​ដោយៈ​សុផល​/ភ្នំពេញ​៖​កម្មវិធី BEEP របស់​អង្គការ​យូណេស្កូ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​យុវជន (DEY)ក្នុងដំណាក់ កាល​ទី​២ក្នុងប្រទេស​កម្ពុជាដែលជា​កម្មវិធី​រួមគ្នា​មួយ​រវាង​អង្គការសហ ប្រជាជាតិ​មួយ​នេះ​ជាមួយនឹង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC)​។ ​កម្មវិធី DEY ដំណាក់កាល​ទី​២ នេះ​មានបំណង​ជួយ​យុវជន​និង​យុវនារី​ក្នុងប្រទេស​កម្ពុជា​ឱ្យទទួល​បាន​ឱកាស​កាស​ការងារ​សម​រម្យ​ប្រកបដោយ​ផលិតភាព​តាមរយៈ​ការ​ធានាថា​ពួកគេ​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ និង​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការងារ​ប្រកបដោយ​គុណភាព​។​

​កម្មវិធី BEEP ក៏​អាច​ផ្តល់​លទ្ធភាព​ឱ្យ​យុវជន​និង​យុវនារី​កម្ពុជា​បញ្ចប់​ការអប់រំ​របស់​ពួកគេ​ផងដែរ ខណៈដែល​កំពុង​បន្តសកម្មភាព​ការងារ​។ លក្ខណសម្បត្តិ​ការអប់រំ​មូលដ្ឋាន​ដែល​ផ្តល់​ដោយ​កម្មវិធី BEEP បន្ទាប់ ពី​បញ្ចប់​ការសិក្សា​កម្មវិធី​នេះ អាចឱ្យ​សិស្សានុសិស្ស​ស្វែងរក​ឱកាស​ការងារ​សមស្រប​។​​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ មជ្ឈមណ្ឌល​សិក្សា​របស់​កម្មវិធី BEEP ចំនួន​២១ កន្លែង ត្រូវបាន​បង្កើតឡើង​ក្នុង​ខេត្ត​ចំនួន​១២ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​មជ្ឈមណ្ឌល​សិក្សា​ចំនួន ៣៥ កន្លែង​បន្ថែមទៀត​គ្រោង​នឹង​បង្កើតឡើង​នៅ​ទូទាំង​ខេត្ត​ចំនួន ១៥ នៅត្រឹម​ឆ្នាំ​២០២៣​។​

​ក្រុមហ៊ុនSmart Axiata បានប្រកាសថាខ្លួន​នឹង​បន្ត​គាំទ្រ​ដល់​កម្ម វិធី​ សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត (BEEP)របស់​អង្គការ​យូ ណេស្កូក្នុងនាម​ជា​ដៃគូ​ទូរគមនាគមន៍ដោយ​ផ្តល់​ឧបករណ៍​សិក្សានិង ​ទិន្នន័យ​សម្រាប់​យុវជន​ក្រៅ​សាលាឱ្យ​បញ្ចប់​ការអប់រំ​អនុវិទ្យាល័យ ដោយ​ធ្វើ​ការងារ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ចាប់តាំងពី​បង្កើត​កម្មវិធី BEEP ក្នុង​ឆ្នាំ​២០១៨ ដោយ​អង្គការ​យូណេស្កូ ជាមួយ​ការគាំទ្រ​ពី​ក្រសួង​ទាំងពីរ​នេះ ក្រុមហ៊ុន Smart Axiata ដែល ជា​ប្រតិបត្តិការ​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​គាំទ្រ​កម្មវិធី BEEP តាមរយៈ​ការផ្តល់​លទ្ធភាព​ចូលទៅ​កាន់​ផ្លាត​ហ្វ​មBEEPនេះដើម្បី​ធានាថាយុវជន​ក្រៅ​សាលា​អាច​បញ្ចប់​ការសិក្សា កម្មវិធី​នេះ និង​បន្ត​ការសិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ (TVET) ឬ​សាលា​បច្ចេកទេស​នានា​។​​កម្មវិធី BEEP ផ្តល់ជូន​មុខវិជ្ជា​សរុប​ចំនួន ១១ ដោយ​សិក្សា​តាម​អេ​ឡិច​ត្រូ​និ​ច ដែល​សិស្សានុសិស្ស​អាច​រកបាន​មុខវិជ្ជា​ទាំងនេះ​សម្រាប់​ការរៀនសូត្រ​នៅ​ក្នុង​កម្មវិធី Moodle ជា​ភាសា​ខ្មែរ​។ កម្មវិធី​នេះ​ផ្តល់ជូន​ការអប់រំ​ប្រកប​ដោយ​ភាពបត់បែន និង​បែប​ជម្រើស​ដល់​យុវជន​ក្រៅ​សាលា ដែល​អាចឱ្យ​ពួកគេ​បញ្ចប់​ការអប់រំ​ថ្នាក់​អនុវិទ្យាល័យ​ឬ​ការអប់រំ​មូលដ្ឋាន​ដែល​ស្មើនឹង​ថ្នាក់​ទី​៩​។​

ក្រុមហ៊ុន Smart Axiata បាន​ប្តេជ្ញាចិត្ត​ផ្តល់​ធេ​ប្ល៊ី​ត​ចំនួន ៣៥០​គ្រឿង និង​ស៊ីម​កាត​ចំនួន ៣៥០ ដែល​អាច​ប្រើប្រាស់​អ៊ីនធឺណិត​គ្មាន​ដែន​កំណត់ដោយ​ឥតគិតថ្លៃ ទៅឱ្យ​សិស្ស​ចំនួន ៥០០​នាក់ ដើម្បី​ចូល​យក​មុខ​វិជ្ជា​សិក្សា និង​ផ្តល់ជូន​កុំព្យូទ័រ​យួរដៃ​ចំនួន៥សម្រាប់​គោល​បំណង​​សម្របសម្រួល​កម្មវិធី​ទៅឱ្យ​ក្រសួង​ទាំងពីរ​ដែល​គ្រប់គ្រង​កម្មវិធី​នេះ​។​

​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា​៖ «​លទ្ធភាព​ទទួល​បានកា​រ​អប់រំ​គឺជា​សិទ្ធិមនុស្ស​មូលដ្ឋាន ហើយ​ក្រុមហ៊ុន Smart ជឿ​ទៅលើ​សិទ្ធិ​នេះ​យ៉ាងខ្លាំង​។​តាមរយៈ​ការ​ប្រើប្រាស់​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​យុវជន​ជាពិសេស​យុវជន​ដែល​បាន​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​ដោយ​គ្មាន​លក្ខណសម្បត្តិ​មូលដ្ឋានបច្ចុប្ប​ន្ន​មានឱកាស​បន្ត​ការរៀនសូត្រ លូតលាស់ និង​អភិវឌ្ឍ​ខ្លួន​»​។ លោក​បន្ថែមថា​៖ «​ការធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​តាមរយៈ​ការ​អប់រំ​​គឺជា​ការ​កត្តា​ជំរុញ ដែល​ស្ថិតនៅ​ពីក្រោយ​កម្មវិធី​ជាច្រើន​របស់​យើង ហើយ​យើង​មាន​មោទនភាព​ក្នុង​ការបន្ត​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​អង្គការ​យូណេស្កូ និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​តម្រូវ​ការ​បន្ទាន់​នៃ​ការផ្តល់​ឱកាស​អប់រំ​ដែល​កំពុង​ធ្វើ​ឡើងដល់​យុវជន​»​។​

​ក្រុមហ៊ុន Smart Axiata នឹង​ផ្តល់​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​ផ្តល់​សិស្ស​ដែល​បាន​ចុះឈ្មោះដើម្បី​ទទួលបាន​មេរៀន​អេ​ឡិច​ត្រូ​និ​ច ហើយ​អាច​ចូល​យកមុខ​វិជ្ជា​ណាមួយ​ដែល​ពួកគេ​ចាប់អារម្មណ៍​នៅ​ទីតាំង​របស់​ពួកគេ​ផ្ទាល់​។​វិធី​មួយ​ដែល​កម្មវិធី BEEP អាចធ្វើ​ឱ្យមាន​ឥទ្ធិពល​ខ្លាំង​និង​មាន​រយៈពេល​យូរអង្វែង​គឺ​តាមរយៈ​ការភ្ជាប់​ខ្លួន​ទៅ​នឹង​កម្មវិធី​អក្ខរកម្ម​នៅតាម​រោងចក្រ (FLP) ដែល​អាចឱ្យ​យុវនារី​ដែល​ធ្វើការ​នៅ​រោងចក្រ​ទទួលបាន​បំ​ណិ​ន​អក្ខរកម្ម​មូលដ្ឋាន និង​អាចឱ្យ​ពួកគេ​ដឹង​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន​។​

​សិស្ស​ដែលជា​ប់​ការប្រឡង​បញ្ចប់​មុខវិជ្ជា​នេះ​ត្រូវបាន​ផ្តល់ជូន​វិញ្ញា​បនបត្រ​បញ្ចប់​ការសិក្សា​មួយ​ដែល​ផ្តល់ជូន​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​នៅតាម​ខេត្ត​រៀងៗ​ខ្លួន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា (​ដែលជា​មុខវិជ្ជា​ស្មើរ​នឹង​កម្រិត​អប់រំ​ថ្នាក់​ទី​៦)​។​កម្មករ​និង​កម្ម​ករី​រោងចក្រ​ដែល​បញ្ចប់​ការសិក្សា​ពី​កម្មវិធី FLP អាច​បន្ត​ការអប់រំ​របស់​ពួកគេ​បាន​តាមរយៈ​ការចុះឈ្មោះ​ក្នុង​កម្មវិធី BEEP ហើយ​ទទួលបាន​ភាព​សមមូល​ទៅនឹង​ការអប់រំ​ថ្នាក់​អនុវិទ្យាល័យ​ផងដែរ​។​

​លោកSardar Umar Alamអ្នកតំណាង​របស់​អង្គការ​យូណេស្កូ បាន ​​ថ្លែងថា​៖ «​អង្គការ​យូណេស្កូ មាន​សេចក្តី​រីករាយ​ក្នុងការ​បន្តធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន Smart Axiata ដែល​ផ្តល់​ដំណោះស្រាយ​អប់រំ​ឌីជី ថល​ប្រកបដោយ​ភាពបត់បែន​សម្រាប់​សិស្ស​ដែល​សិក្សា​នៅ​តាម​មជ្ឈ មណ្ឌល​សិក្សា​របស់​កម្មវិធី BEEP ដើម្បី​បន្ត​ការសិក្សា​ពី​ចម្ងា យ​របស់​ពួកគេ​»​។ លោក​បន្ថែមថា​៖ «​ភាពជា​ដៃគូ​សាធារណៈ​និង​ឯកជន នឹង​បង្កើតបានជា​ឱកាស​កាន់តែច្រើន​ថែមទៀត ដើម្បី​ធានាថាយុវជន​យុវនារី​អាច​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណ ភាព និង​ជំនាញ ដែល​តម្រង់ទិស​ឆ្ពោះទៅរក​ការងារ​»៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular