ដោយៈ សាវរក្ស/ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ក្រុមការងារអនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះ សំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន ២៥គ្រួសារ មកពី ៦ ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖
-អង្ករ ១បាវ ស្មើនឹង២៥គីឡូក្រាម
-មី ១០កញ្ចប់
-ទឹកត្រី ១ដប
-ទឹកស៊ីអ៊ីវ ១ដប
-ត្រីខ ២កំប៉ុង
-ទឹកដោះគោ ១កំប៉ុង
– ទឹកក្រូច ២កំប៉ុង
– ថវិកា ២ម៉ឺនរៀល ៕