Home ព័ត៌មានជាតិ វប្បធម៌ អាជ្ញាធរ​ជាតិ...

អាជ្ញាធរ​ជាតិ​អប្សរា​ហាមឃាត់​ទោចក្រយានយន្ត​មិនឱ្យ​ជិះ​លើ​កំពែង​ក្រុង​អង្គរធំ​ក្នុង​រមណីយដ្ឋាន​អង្គរ​

ដោយ​: បាយ័ន / សៀមរាប​: គ្រប់​ទោចក្រយានយន្ត​ទាំងអស់ នឹង​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ជិះ​លើ​កំពែង​ក្រុង​អង្គរធំ​ក្នុង​រមណីយដ្ឋាន​អង្គរ នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​តទៅ​។ នេះ​គឺជា​សេចក្តីជូនដំណឹង​ពី​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​១៧ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ការហាមឃាត់​ខាងលើនេះ ក្នុង​គោលបំណង​ថែរក្សា ការពារ​អភិរក្ស និង​លើក​តម្លៃ​ជាស​កល​នៃ​កំពែង​ក្រុង​អង្គរធំ ក៏ដូចជា​ដើម្បី​ចៀសវាង​ការប៉ះពាល់​ជាយថាហេតុ​ដល់រ​ចនាស​ម្ព​ន្ធ​សំណង់​បុរាណ ពិសេស​គឺ​ជួយ​សម្រួល​ដល់​ការងារ​ជួសជុល​កំពែង​ខ្លោងទ្វារ​តា​កាវ​ដែល​កំពុង​អនុវត្ត​ការងារ​ដោយ​អ្នកជំនាញ​ខ្មែរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្តថា ៖
​ទី ១. ហាម​បើក​ម៉ូតូ​ឡើងលើ​កំពែង​ក្រុង​អង្គរធំ លើកលែងតែ​ក្នុងករណី​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​
​ទី ២. អនុញ្ញាត​ការធ្វើដំណើរ​លើ​កំពែង​ក្រុង​អង្គរធំ​សម្រាប់តែ​អ្នក​ថ្មើរជើង និង​ធ្វើដំណើរ​ដោយ​កង់​តែប៉ុណ្ណោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular