Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​ពីរ​គ្រ...

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់​ស្រាល​

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​: ម៉ូតូ​ចំនួន​ពីរ​គ្រឿង​បាន​បុក​គ្នា​លើ​ផ្លូវលំ​បណ្ដាល​ឲ្យ​មនុស្ស បីនាក់​រងរបួស​ធ្ងន់ និង​ពីរ​នាក់​ទៀត​រងរបួស​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ​នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ​ឆ្នាំ​២០២១​។​

​ព័ត៌មាន​ពី​មន្ត្រី ប៉ុស្តិ៍នគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​សឹ​ប វណ្ណា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ រួម​ដំណើរ​ដោយ​ក្មេងប្រុស​ពីរ​នាក់​ទៀត​។ បើកបរ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាកវ៉េវ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ដូចគ្នា បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ច្រាសទិស​គ្នា​។ ជនរងគ្រោះ​ឈ្មោះ​សឹ​ប វណ្ណា​បាន​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង អ្នករួមដំណើរ​ក្មេងប្រុស​ពីរ​នាក់​ទៀត​រងរបួស​ស្រាល​បញ្ជូនទៅ​ពេទ្យ​ឯកជន​ភូមិ​។ អ្នកបើកបរ​ម៉ូតូ​ភាគី​ម្ខាង​ទៀត និង​អ្នករួមដំណើរ​គ្នា​សរុប​បីនាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នគរបាល​បានធ្វើការ​សន្និដ្ឋានថា​អ្នកបើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ​ទើប​បណ្ដាលអោយ​បុក​គ្នា​។​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ចំការលើ​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular