ប្រជាពលរដ្ឋ​សម្ដែង​ការព្រួយបារម្ភ គ្រា​ដែល​សត្វ​គោ ក្របី ជាច្រើន​ក្បាល ងាប់​ជា​បន្តបន្ទាប់​

​ដោយៈ​ទេ​ពក​ង្រី​/​ខេត្តកំពង់ឆ្នាំង​: ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ចំនួន​៣​បាន សម្ដែង​ការព្រួយបារម្ភ គ្រា​ដែល​សត្វ​គោ ក្របី​ជាច្រើន​ក្បាល បាន​ងាប់​ជា​បន្តបន្ទាប់ ដោយ​គេ​ដាក់​ការសង្ស័យថា​ផ្ទុះ​ជំងឺ​អុតក្តាម​។

​ប្រជាពលរដ្ឋ​បានឱ្យដឹង​នៅ​ថ្ងៃទី​១៧ កុម្ភៈ ២០២១​នេះ​ថា សត្វ​គោ ក្របី​ជំទង់ៗ និង តូចៗ​ជាច្រើន​ក្បាល បាន​ឈឺ និង ងាប់​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ក្របី​១​ក្បាល គោ​ចំនួន ៥​ក្បាល បាន​ងាប់ ដែល​នេះ ជា​ក្តី​បារ​ម្មណ៍​របស់​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ព្រៃ​សំពៅ​, ភូមិ​សិ​អង ឃុំ​ប្រ​ស្និ​ប និង​ភូមិ​ស្តុក​កប្បាស ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​អោយដឹងថា សត្វ​គោក្របី​របស់​អ្នកស្រុក អ្នកភូមិ​ជាច្រើន​ក្បាល​បាន​ឈឺ និង​ងាប់​ជា​បន្តបន្ទាប់ ព្រមទាំង​រីក​រាលដាល​បន្តទៀត ដែល​គិត​មកទល់​និង​ពេលនេះ​មាន​រយៈពេល​១៤​ថ្ងៃ​ហើយ នាំឱ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​សត្វ​ទាំ​អស់នេះ​វា​ជាក​ម្លាំ​​ង​អូសទាញ​​ដ៍​សំខាន់​នៅក្នុង​រដូវ​ធ្វើ​ស្រែវស្សា​ខាងមុខនេះ​ផងដែរ ។​

​ពាក់​ពន្ធ​និង​ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​ជំនាញកា​រិ​យា​ល​យ័​បសុព្យាបាល​នៃ​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង មេត្តា​ចុះមក​ពិនិត្យមើល​ករណី​ជម្ងឺ​សត្វ​គោក្របី​ខាងលើនេះ​ផង បើ​ពុំនោះសោត និង បន្ត​ងាប់​កាន់តែច្រើន​ទៀត និង​បន្ត​រីក​រាលដាល​ដល់​ភូមិ​ដទៃៗ​ទៀត បើ​ពុំមាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ​។​

​អនុប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង លោក ហ៊ុន លី បានអោយដឹង​តាមរយះ​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​១៧ កុម្ភៈ​នេះ​ថា កន្លងមក​ធ្លាប់​កើត​មាននៅ​ផ្នែក​ខាងលើៗ​នៃ​ស្រុក​រលាប្អៀរ ដោយ​លោក​ដាក់​សង្ស័យថា​ជា​ជម្ងឺ​អុតក្តាម ហើយ​អាច​លាយ​ជាមួយ​សារ​ទឹក ដែល​ធ្វើអោយ​សត្វ​គោក្របី បែក​មាត់ បែក​ក្រចក​ផងដែរ តែ​ខាង​លោក​មាន​វិធាន​ការអោយ​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​សត្វ​គោ ក្របី ចេះ​ធ្វើការ​ព្យាបាល​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដោយ​ការលាង​ស​ម្អា​ត់​ដំបៅ​សត្វ​គោ ក្របី​ដោយ​ទឹក​ម្ជូរ ដូចជា​ស្លឹក​ថ្នឹង ស្លឹក​អំពិល ក្រូចឆ្មារ និង​ស្លឹក​ធ្ម​ជាតិ​ប្រភេទ​ចត់ ធ្វើការ​ដុះលាង និង​លាបថ្នាំ​ដែល​ខាង​លោក​ប្រគល់​រាល់ថ្ងៃ​ផងដែរ ។​

​កន្លងទៅ​ថ្មីៗ​នេះ​ខាង​ការ​រិ​យា​ល​យ័​បសុព្យាបាល បានធ្វើការ​អប់រុំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពី​របៀប​ប្រើប្រាស់​ថ្នាំ​ទប់ស្កាត់ និង​ព្យាបាល​ដល់​សត្វ​គោក្របី និង​បានផ្តល់​ថ្នាំ​សម្រាប់​ព្យាបាល​និង​អនុវត្តន៍​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ នោះ​សត្វ​នឹង​ជា​។​

​អនុប្រធាន​កា​រិ​យា​ល័​បសុព្យាបាល​បានបញ្ជាក់​ផងដែរ​ថា​ទោះបីជា​យ៉ាងណា​ខាង​មន្ត្រី​ជំនាញ​នៅតែ​បន្ត​ចុះ​ពិនិត្យមើល​លើស​ត្វ​គោ​ក្រី​របស់​ប្រជាកសិករ​ហូត​ដោយ​មិន​ទុកអោយ​គាត់​ជួប​គ្រោះ​ថ្នាក់លើ​កម្លាំង​អូសទាញ​របស់​ពួកគាត់​នោះឡើយ ហើយ​ខាង​លោក​និង​ដាក់​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​បន្តទៀត​ផងដែរ ។​

​អនុប្រធាន​កា​រិ​យា​ល​យ័​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង​បានធ្វើការ​អំពាវនាវ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​សត្វ​គោក្របី​សូមកុំ​លែងអោយ​សត្វ​គោក្របី​ដើរ​ផ្តេសផ្តាស់ ដែល​បណ្តាលអោយ​ជ្រុះ​ក្រចក​ក៍មាន តែបើ​កើត​លើ​មាត់​វិញ វា​អាចអោយ​សត្វ​តូចៗ​បៅដោះ​មិនបាន​ងាប់​ក៍មាន​។ ដូច្នេះ ត្រូវ​ចងទុក​ដាក់​នៅ​កន្លែង​ណាមួយ​មាន​សុវត្ថិភាព ដី​ទន់​និង​ដាក់​ចំណី​ទន់ អោយ​វា​ស៊ី​ដើម្បី​ជៀសវៀង​ផឹកទឹក​ឆ្លង​ដល់​សត្វ​ដ៍ទៃៗ​ទៀតផង​ដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular