ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋាភិបាលថៃកាលពីថ្ងៃពុធបានរាយការណ៍អំពីការរកឃើញកូវីដ១៩ថ្មីចំនួន១៧៥នាក់នៅ២៤ម៉ោងកន្លងទៅ ក្នុងនេះ១៦៨នាក់ឆ្លងនៅក្នុងស្រុកនិង៧នាក់ចូលមកពីក្រៅ។
ចំនួនចុងក្រោយនេះធ្វើអោយថៃមានអ្នកឆ្លងកូវីដ១៩សរុប ២៤.៩៦១នាក់ តែ២៣.៦៩៧នាក់បានជា និងនៅសល់១.១៨២នាក់កំពុងព្យាលបាល។
មន្ត្រីអ្នកនាំពាក្យខាងកូវីដ១៩បាននិយាយថា ខេត្តដែលឆ្លងច្រើនជាងគេគឺ ផាធូម ថានី ដែលមានអ្នកឆ្លងថ្មី៨២នាក់(កម្ពុជាម្នាក់) បន្ទាប់មកខេត្តសាមុត សាខន ៧៣នាក់ និងក្រុងបាងកក៥នាក់។ខេត្តថាធូម ថានីកំពុងក្លាយជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩ក្នុងសហគមន៍ថ្មីនៅថៃក្រោយពីការផ្ទុះជំងឺនេះនៅក្នុងផ្សារលក់សាច់ស្រស់នៅទីនោះ។
ការឆ្លងក្នុងស្រុកក្នុងចំនួនតិចតួចក៏ត្រូវបានរកឃើញនៅក្នុងខេត្តថៃចំនួន៨ផ្សេងទៀតផងដែរ។
នៅទូទាំងពិភពលោក ការឆ្លងកូវីដ១៩បានឡើងដល់១១០,០៣លាននាក់ និង២,៤៣លាននាក់ស្លាប់ដោយជំងឺឆ្លងសកលនេះ។អាម៉េរិកនាំមុខគេទាំងឆ្លងនិងស្លាប់ គឺឆ្លង២៨,៣៨នាក់ និង៤៩៩.៩៩១នាក់ស្លាប់។
មានព័ត៌មានល្អមួយ គឺថាចំនួនឆ្លងកូវីដ១៩នៅទូទាំងពិភពលោកបានធ្លាក់ចុះ១៦ភាគរយកាលពីសប្តាហ៍មុនធៀបនឹងមួយមួយទៀត នេះបើតាមអង្គការសុខភាពពិភពលោក។ចំនួនស្លាប់ក៏ធ្លាក់ចុះ១០ភាគរយធៀបនឹងសប្តាហ៍មួយទៀតមកនៅត្រឹម៨១.០០០នាក់៕
ចំនួនឆ្លងនិងស្លាប់ដោយកូវីដ១៩បានថយចុះចាប់តាំងពីពិភពលោកចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង