ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមការងាររបស់អង្គការសុខភាពពិភពលោក (WHO) ដែលធ្វើការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា បានបញ្ចប់បេសកកម្មរយៈពេល ២៨ថ្ងៃរបស់ខ្លួនទៅកាន់ទីក្រុងអ៊ូហាន ប្រទេសចិន ដោយមិនបានរកឃើញប្រភពដើមនៃវីរុសនោះទេ។
ក្រុមអ្នកជំនាញជឿថា ជំងឺដែលឆ្លងដល់មនុស្សជាង ១០៩ លាននាក់និងសម្លាប់មនុស្ស ២,៤ លាននាក់នៅទូទាំងពិភពលោក ទំនងជាឆ្លងមកមនុស្សពីសត្វអន្តរការីមួយដែលផ្ទុកមេរោគ។
បន្ទាប់ពីចង្កោមដំបូងនៃកូវីដ១៩ ត្រូវបានរកឃើញនៅទីក្រុងអ៊ូហាននៅចុងឆ្នាំ ២០១៩ រដ្ឋាភិបាលបានបិទទីក្រុងដែលមានមនុស្ស ១១ លាននាក់នេះរយៈពេល ៧៦ ថ្ងៃដោយរឹតត្បិតយ៉ាងតឹងរ៉ឹងលើបំលាស់ទី។
ដំណើរទស្សនកិច្ចរបស់អង្គការសុខភាពពិភពលោកមិនមែនថាគ្មានភាពចម្រូងចម្រាសនោះទេ ពោលគឺការស៊ើបអង្កេតត្រូវបានញាំញីដោយការពន្យារពេល ការព្រួយបារម្ភអំពីការអនុញ្ញាតចូលប្រទេសចិន និងការឈ្លោះប្រកែកគ្នារវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងវ៉ាស៊ីនតោន៕
ក្រុមការងាររបស់អង្គការសុខភាពពិភពលោករកមិនឃើញប្រភពដើមនៃមេរោគកូរ៉ូណានៅអ៊ូហាននោះទេ។ក្រុងចិននេះបានវិលមករកសភាពស្ទើរដូចមុនកូវីដ១៩ ក្រោយអនុវត្តវិធានការទប់ស្កាត់ដ៏វេទនា