ដោយ: រ៉ាម៉ន / ភ្នំពេញ: នៅព្រឹកថ្ងៃទី១៧កុម្ភៈ២០២១ ក្រុមការងារខណ្ឌពោធិសែនជ័យ សហការជាមួយក្រុមជំនាញមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្តធ្វើការស្ដាប្រឡាយមេ (ម្ហាច) ដែលហូរចេញពី សង្កាត់ចោមចៅទី៣ ឆ្លងកាត់ សង្កាត់ចោមចៅទី២ ឆ្ពោះទៅប្រឡាយមេទួលពង្រ សង្កាត់ចោមចៅទី១។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ បានឱ្យដឹងថា៖ ការស្ដារប្រឡាយមេខាងលើនេះ ដោយមានការយកចិត្តទុកដាក់និង ណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ហើយការស្ដារប្រឡាយមេនេះដែរ និងមានការចូលរួមពីប្រជាពលរដ្ឋចូលរួមស្ដារប្រឡាយខាងលើទៀតផង។ ការស្ដារប្រឡាយមេម្ហាចនេះ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា៕