ដោយៈ ប.ខុន / ភ្នំពេញៈ ករណីពលរដ្ឋស្រុកជើងព្រៃ និងស្រុកកងមាស លើកគ្នាដល់សាលាខេត្តកំពង់ចាម ដើម្បីសុំកិច្ចអន្តរាគមន៍ ឱ្យអ្នកស្រុកបាធាយ បើកទឹក កាលពីព្រឹកមិញ លោកអភិបាលខេត្តកំពង់ចាម បញ្ជាក់ថា បានចាត់ឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងមន្ទីរជំនាញ ចុះធ្វើការដោះស្រាយហើយ។
