Home ព័ត៌មានជាតិ សង្គម យុវជន​ម្នាក់​...

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​ចំ​ពី​ចំហៀង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​សាលារៀន​ជ្រុល​ទៅបុក​រថយន្ត​ចំ​ពី​ចំហៀង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត តូយ៉ូតា រ៉ា​ស់ (Toyota Rush) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-9428 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ​រថ​យន្ត​បត់​ឆ្វេង​ដៃ​ជិត​ផុត​ទៅហើយ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់ រ៉េ​វ៉ូ (Smash REVO) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1A-6940 បើក​ដោយ​យុវជន​ម្នាក់​ជា​សិស្សសាលា​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន បាន​ទៅបុក​ចំ​ពី​ចំហៀង​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ហៅ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែក​ម៉ូតូ និង​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ ភាគី​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​យល់ព្រម​ជួយ​សង​ថ្លៃ​ការខូចខាត​ទៅលើ​ម៉ូតូ​របស់​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular