ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខ សុខភាពរបស់កងកម្លាំងនគរបាល លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការងទទួលផែនការងារ ធនធានមនុស្ស បានចាត់តាំង លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំ ព្រមទាំងសហការី ទៅសួរសុខទុក្ខ និងនាំយកថវិការបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន ៥០ ម៉ឺនរៀល និងថវិកាការិយាល័យផ្សព្វផ្សាយអប់រំ ចំនួន ៣០ ម៉ឺនរៀល ជូនលោកអនុសេនីយ៍ត្រី យុន ធារិន នាយរងផ្នែក នៃការិយាល័យផ្សព្វផ្សាយអប់រំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ និងកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានរបស់លោក ស្ថិតនៅភូមិរំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕/V