នាវាចម្បាំងអាម៉េរិកមួយកាលពីថ្ងៃពុធបានបើកជិតបណ្តាកោះអះអាងជាកម្មសិទ្ធិដោយចិនប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងអ្វីដែលអាម៉េរិកអះអាងថា«សេរីភាពនៃប្រតិបត្តិការនាវាចរណ៍ »។កងនាវាទី៧របស់អាម៉េរិកបាននិយាយថា នាវាពិឃាតUSS Russellបាន«អះអាងសិទ្ធិនិងសេរីភាពធ្វើនាវាចរណ៍នៅប្រជុំកោះស្ព្រ៉ាតលី ស្របតាមច្បាប់អន្តរជាតិ»។
