Home ព័ត៌មានអន្តរជាតិ ប្រេង​ឆៅ​នៅ​ផ...

ប្រេង​ឆៅ​នៅ​ផ្សារ​អន្តរជាតិ​ឡើងដល់​៦៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ជា​លើកដំបូង​ចាប់តាំងពី​..

ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​៖​ថ្លៃ​ប្រេង​ឆៅ​Brent​សំរាប់​ប្រគល់​អោយ​នៅ​ខែ​មេសា​បាន​ហក់​ឡើងដល់​៦៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ជា​លើកដំបូង ចាប់តាំងពី​ថ្ងៃ​២២​មករា ឆ្នាំ​២០២០​។​

​គិត​ត្រឹម​ម៉ោង​១១​ព្រឹក ប្រេង​សំរាប់​ប្រគល់​នៅ​ខែ​មេសា​ឡើង​០,៩៩​ភាគរយ​ដល់ ៦៤,០៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដោយ​កើន​ពី​៦៣,៩៨​ដុល្លារ​។​

​ក្នុងពេល​ជាមួយគ្នា​ប្រេង​ឆៅ WTI សំរាប់​ប្រគល់​នៅ​ខែ​មីនា បាន​ឡើង​០,៨២​ភាគរយ ដល់ ៦០,៥២​ដុល្លារ​។​

​នៅ​ឆ្នាំ​២០២០ ថ្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ដោយសារ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​នាំ​អោយ​តំរូវការ​ប្រេង​ធ្លាក់ចុះ សេដ្ឋកិច្ច​ថយចុះ និង​ការផ្អាក​ចរាចរណ៍​ផ្លូវអាកាស​ស្ទើរ​ទាំងស្រុង​។​តែ​ឆ្នាំ​២០២១ តំរូវការ​​ប្រេង​ត្រូវ​រំពឹងថា​នឹង​កើនឡើង គឺ​ចាប់ផ្តើម​កើនឡើង​៥,៩​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ធៀប​នឹង​ថ្ងៃ​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular