ដោយៈ សរិទ្ធ / ព្រៃវែងៈ លោក ហាក់ លី ហៅ ពៅ នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ត្រូវបានកម្លាំង តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួនហើយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ និងអនុវត្តបន្ត តាមនីតិវិធីច្បាប់ និង រង់ចាំការសម្រេច របស់ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង ជាមុនសិន ។ នេះបើយោងតាមទំព័រហ្វេសប៊ុក ផ្លូវការ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។
