Home ព័ត៌មានជាតិ សន្តិសុខ ​នាយរង​ការិយា...

​នាយរង​ការិយាល័យ ដែល​ប្រើ​អំពើហិង្សា លើ​ស្ត្រី​ម្នាក់ ត្រូវ​ឃាត់ខ្លួន​ហើយ​

​ដោយៈ ស​រិ​ទ្ធ / ព្រៃវែងៈ លោក ហាក់ លី ហៅ ពៅ នាយរង​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ហើយ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ និង​អនុវត្ត​បន្ត តាម​នីតិវិធី​ច្បាប់ និង រង់ចាំ​ការសម្រេច របស់​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តព្រៃវែង ជាមុនសិន ។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ។​

​លោក ប៉ូលិស ហាក់ លី ត្រូវបាន​ឃាត់ខ្លួន ក្រោយ​បាន​ប្រើ​អំពើហិង្សា លើ​ម្ចាស់​ហាង​ខារ៉ាអូខេ ជំនោរ​មករា កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​៕/V.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular