ថ្លៃប្រេងឆៅBrentសំរាប់ប្រគល់អោយនៅខែមេសាបានហក់ឡើងដល់៦៤ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូង ចាប់តាំងពីថ្ងៃ២២មករា ឆ្នាំ២០២០។នៅឆ្នាំ២០២០ ថ្លៃប្រេងបានដាំក្បាលចុះដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩នាំអោយតំរូវការប្រេងធ្លាក់ចុះ សេដ្ឋកិច្ចថយចុះ និងការផ្អាកចរាចរណ៍ផ្លូវអាកាសស្ទើរទាំងស្រុង។តែឆ្នាំ២០២១ តំរូវការប្រេងត្រូវរំពឹងថានឹងកើនឡើង គឺចាប់ផ្តើមកើនឡើង៥,៩លានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងថ្ងៃដូចគ្នាកាលពីឆ្នាំមុន។
