​ជួសជុល​អគារសិក្សា ១​ខ្នង នៃ​សាលាបឋមសិក្សា​សិលា​មានជ័យ សម្រាប់​ឱ្យ​សិស្ស​វិទ្យាល័យ កំរៀង ចូល​សិក្សា​បណ្ដោះអាសន្ន

​ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​រសៀល ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​សហការី បាន​ចុះ​ពិនិត្យ​ការជួសជុល អគារសិក្សា ១​ខ្នង ស្មើ ៥ បន្ទប់ នៅ​សាលាបឋមសិក្សា សិលា​មានជ័យ ស្រុក​កំរៀង សម្រាប់​ឱ្យ​សិស្សានុសិស្ស វិទ្យាល័យ​កំរៀង សិក្សា​ជា​បណ្ដោះអាសន្ន ដោយ​រដ្ឋបាលខេត្ត ខ្ចី​វិទ្យាល័យ​កំរៀង ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ឲ្យ​ពលករ មកពី​ប្រទេស​ថៃ ស្នាក់នៅ រយៈពេល ១៤ ថ្ងៃ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular