​ឧបនាយករដ្ឋមន្ត្រី​ទស្សនកិច្ច​មណ្ឌល​ផ្ដល់​សេវាសាធារណៈ និង​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន​

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈនៅថ្ងៃនេះ​លោក​អូន​ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចុះ​ពិនិត្យ​មណ្ឌល​ផ្ដល់​សេវាសាធារណៈ និង​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន​។

​ដំណើរ​ទស្សនៈកិច្ច​នេះ​គឺធ្វើឡើង​អមដំណើរ​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅ​ទីស្ដីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ដំណើរ​ទស្សនៈកិច្ច​នេះ​បានធ្វើ​ឡើង​នៅក្នុង​អំឡុង​ពេលដែល លោក អូន ព័ន្ធមុនីរ័ត្ន តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ប្រធានបទ “​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បី​ពង្រឹងគុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន និង​ភ​ស្ភុ​ភារ​កម្ម ” ៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular