ដោយៈជាសីហ/ភ្នំពេញៈក្រសួងរ៉ែនិងថាមពលបានអះអាងថ្មីៗនេះថានៅទូទាំងខេត្តបន្ទាយមានជ័យគឺមានបណ្តាញអគ្គីសនីតភ្ជាប់សឹងតែគ្រប់ភូមិហើយ ។ប្រភពដដែលបានអះអាងថានៅទូទាំងខេត្តបន្ទាយមានជ័យមានភូមិចំនួន៦៦០ភូមិស្មើនឹង៩៩ភាគរយដែលមានបណ្តាញអគ្គីសនីប្រើប្រាស់ ។
ប្រភពដដែលបានបញ្ជាក់ថា ភូមិដែលមិនទាន់មានអគ្គីសនីប្រើប្រាស់គឺមានតែមួយភូមិគត់ ស្មើនឹង ១ ភាគរយ។ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយស្ថិតនៅភូមិភាពពាយ័ព្យនៃប្រទេសកម្ពុជាដែលជាប់នឹង ព្រំដែនថៃ ៕.mara