ដោយៈវ៉ៃកូ/ស្វាយរៀង:លោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃពុធទី១៧ ខែកុម្ភៈនេះបានអនុញ្ញាតឲ្យលោកឯកអគ្គរាជ ទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដើម្បីជួបសម្តែងការគួសមនិងពិភាក្សាការងារក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផល និងវឌ្ឍនភាពនៃការអភិវឌ្ឍដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ។
រូបថតៈអភិបាលខេត្តស្វាយរៀងទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា
នាឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗនិងសមិទ្ធផលដែលរដ្ឋបាល ខេត្តសម្រេចបាននាពេលកន្លងទៅនិងកំពុងធ្វើនាពេលនេះ។អភិបាលខេត្តក៏ បានថ្លែងនូវការអរគុណចំពោះលោកអគ្គរដ្ឋទូតរងស្ថាន ទូតអូស្ត្រាលី ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តស្វាយរៀង។ ក្នុងនាមរដ្ឋបាលខេត្តលោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីកន្លងមកក្នុងជួយដល់កម្ពុជាតាមរយះគម្រោងកម្មវិធីរបស់អង្គការមូលនិធិកុមារ អូស្ត្រាលី Child Fund Australia និងគម្រោងកម្មវិធីResilince Fund របស់អង្គការ UNDP នៅបាវិតជាដើម ៕សរន
រូបថតៈអភិបាលខេត្តស្វាយរៀងទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា
រូបថតៈអភិបាលខេត្តស្វាយរៀងទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា