ដោយៈ ជា សីហៈ/ភ្នំពេញៈលោកម៉ៅហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅថ្ងៃនេះបានអនុញ្ញាតឱ្យលោក លូ វៃ ( LU WEI) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
គោលបំណងក្នុងជំនួបពិភាក្សាៈស្នើសុំឱ្យមានការគាំទ្រនិងជំរុញពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលតាមរយ:លោករដ្ឋមន្ត្រីដើម្បីបង្កើតល្បឿននិងដោះស្រាយកង្វល់ពីរគឺផ្នែកតភ្ជាប់បណ្តាញអគ្គិសនីនិងការផ្គត់ផ្គង់អគ្គិសនីនិងការតភ្ជាប់បណ្តាញទឹកស្អាតនិងការផ្គត់ផ្គង់ទឹកស្អាត។
ក្នុងជំនួបនេះដែរលោកបណ្ឌិតរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាបអង្គរថ្មីថានឹងខិតខំជំរុញនិងគាំទ្រដល់គម្រោងសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីឱ្យសម្រេចទៅតាមផែនការហើយស្នើសុំខាងក្រុមហ៊ុនកុំឱ្យមានការអល់អែកព្រោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានក្រុមការងារសម្រាប់ជួយសម្របសម្រួលនិងដោះស្រាយជូនតាមសំណើរបស់ក្រុមហ៊ុន ហើយក្នុងករណីពិសេសនឹងរាយការណ៍ជូនទៅរាជរដ្ឋាភិបាលដើម្បីសុំគោលការណ៍ណែនាំបន្ថែម៕.mara