Home ព័ត៌មានជាតិ សង្គម ពង្រឹង​មន្ត្រ...

ពង្រឹង​មន្ត្រី​កាកបាទក្រហម​ខេត្ត​ក្នុង​ការត្រៀម​ឆ្លើយតប​ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈគណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៧​កុម្ភៈ​បើក​វគ្គ បណ្តុះបណ្តាល​សម្រាប់​ពង្រឹង​សមត្ថភាព​ដល់​ប្រធាន​ក្រុម​អ្នកស្ម័គ្រចិត្ត​ស្តីពី​អនាម័យ​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ ក្នុង​គ្រាអាសន្ន​។​

​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ថ្លែងថា​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​មាន​គោលបំណង​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត ក្នុង​ការត្រៀម​ឆ្លើយតប​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​ជាយថាហេតុ​។​

​មន្ត្រី​ស្ម័គ្រចិត្ត​នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​ចំនួន ១៥​នាក់ មកពី​បណ្តា​ក្រុង ស្រុក​ទាំង​៨ បានមក​ចូលរួម​ទទួល​ការបណ្តុះបណ្តាល​ពី​វគ្គ​មួយ​នេះ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular