អភិបាលខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​និង​ណែនាំ ដល់​ក្រុម​ប្រចាំការ​មណ្ឌល​ច​ត្តា​ឡី​ស័ក ទូទាំង​ខេត្ត ដើម្បី​ពង្រឹង​ការគ្រប់គ្រង​បន្ថែមទៀត​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៦ និង​ថ្ងៃទី​១៧ កុម្ភៈ ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យមើល និង​ធ្វើ​ការណែនាំ​បន្ថែម ដល់​ក្រុមការងារ​ប្រចាំការ ២៤ ម៉ោង និង​ក្រុមគ្រូពេទ្យ ដើម្បី​គ្រប់គ្រង សម្របសម្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទាំង ៩ ស្រុក ក្រុង​។​

​មណ្ឌល​ច​ត្តា​ឡី​ស័ក ទូទាំង​ខេត្ត នៅ ៩ ស្រុក ក្រុង​នោះ​គឺៈ ១.​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​សម្តេចឪ , ២.​មជ្ឈមណ្ឌល​កង​វ៉ា ក្នុង​ក្រុង​សិរីសោភ័ណ , ៣. មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​ស្វាយចេក ក្នុងស្រុក​ស្វាយចេក , ៤.​មណ្ឌល​ច​ត្តា​ឡី​ស័ក សាលាបឋមសិក្សា​ថ្មពួក ស្រុក​ថ្មពួក , ៥.​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​ភ្នំស្រុក ស្រុក​ភ្នំស្រុក , ៦. វិទ្យាល័យ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ , ៧.​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​កូប ស្រុក​អូរជ្រៅ , ៨.​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​និមិត្ត និង​៩.​មណ្ឌល​ច​ត្តា​ឡី​ស័ក អនុ​-​វិទ្យាល័យ បឋមសិក្សា ម៉ាឡៃ​។​

​លោក អ៊ុំ រាត្រី ក៏បាន​អំពាវនាវ និង​ណែនាំ សូម​ក្រុមការងារ​ប្រចាំ​ទាំងអស់ ទាំង​គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ បន្ត​ការយកចិត្តទុកដាក់​ខ្ពស់ គ្រប់គ្រង​បងប្អូន​ពលករ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក គ្រប់​ទីតាំង ឲ្យ​បាន​ហ្មត់ចត់ តាម​ការអំពាវនាវ ណែនាំ​ដ៍​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់​ឲ្យ​បាន ការចម្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​។​

​ជាមួយគ្នា​នោះដែរ លោក​អភិបាលខេត្ត ក៏​សំណូមពរ​ដល់​បងប្អូន​ពលករ​ទាំងអស់ ត្រូវ​ស្តាប់​តាម​ការណែនាំ សម្របសម្រួល​របស់ ក្រុមការងារ ឲ្យ​បានល្អ តាម​វិធានការ​សុខាភិបាល គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុង​រយៈពេល ១៤ ថ្ងៃ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular