Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​...

ប្រធានាធិបតី​ហ្វីលីពីន​អនុម័ត​កម្មវិធី​លើកលែងទោស​ដល់​ក្រុម​ឧទ្ទាម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី​ហ្វីលីពីន​បាន​អនុម័ត​កម្មវិធី​លើកលែង​ទោស​សម្រាប់​ក្រុម​ឧទ្ទាម​មូស្លីម​និង​កុំម្មុយនីស្ត ដែល​យល់ព្រម​ទម្លាក់អាវុធ​របស់​ពួកគេ​នៅ​ពេល​ពួកគេ​វិលត្រឡប់​ទៅ​​រក​ជីវិត​ធម្មតា​វិញ​នៅក្នុង​ការប៉ុនប៉ង​ចុងក្រោយ​ដើម្បី​ទប់ទល់​នឹង​ការបះបោរ​នៅតាម​ជនបទ ដែល​បាន​ផ្ទុះ​ឡើង​អស់​រយៈពេល​កន្លះ​សតវត្សរ៍​។​

​យោងតាម​បទបញ្ជា​របស់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ដែល​បាន​ចុះហត្ថលេខា​ជា​សាធារណៈ​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១៦​កុម្ភៈ​បាន​ឱ្យដឹងថា​ក្រុម​ទ័ពព្រៃ​រាប់ពាន់​នាក់​របស់​ក្រុម​ឧទ្ទាម​​មូស្លីម​ធំៗ​ចំនួន​ពីរ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​និង​ក្រុម​ឧទ្ទាម​កុំម្មុយនីស្ត​អាច​ដាក់​ពាក្យសុំ​ការលើកលែង​ទោស​បាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ បន្ទាប់​ពី​បទបញ្ជា​នេះ​ត្រូវបាន​អនុម័ត​ដោយ​សភា​។​

​ក្រុម​ឧទ្ទាម​ទាំងបី​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​អ្នក​កាន់​តំណែង​មុនៗ​របស់​លោក​ឌុយ​ទែ​តដែល​បាន​កាត់បន្ថយ​ការប្រយុទ្ធ​ជាច្រើន​ទសវត្សរ៍​ប៉ុន្តែ​​មិន​ត្រូវបាន​អនុវត្ត​ពេញលេញ​ទេ ដោយសារ​តែ​បញ្ហា​ជាច្រើន​មិន​ទាន់​បាន​ដោះស្រាយ​។ ​មេដឹកនាំ​នៃ​ក្រុម​ប្រដាប់អាវុធ​ធំ​ជាងគេ​គឺ​រណសិរ្ស​រំដោះ​អ៊ីស្លាម​ម៉ូ​រ៉ូ​ត្រូវបាន​ដាក់​ឱ្យ​ទទួល​បន្ទុក​ជា​បណ្តោះអាសន្ន​ក្នុង​ការគ្រប់គ្រង​តំបន់​ស្វយ័ត​ម៉ូ​ស្លីម​ថ្មី​មួយ​នៅ​ភាគខាងត្បូង​ខណៈ​យុទ្ធជន​រាប់ពាន់​នាក់​របស់​ក្រុម​នេះ​ត្រូវបាន​ដកហូត​អាវុធ​។​

​លោក​វ៉ុន អាល់ ហាក់ អ្នកនាំពាក្យ​រណសិរ្ស​រំដោះ​អ៊ីស្លាម​ម៉ូ​រ៉ូ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press តាម​ទូរស័ព្ទ​ថា “​យើង​ស្វាគមន៍​ដរាបណា​វា​ផ្អែក​លើ​កិច្ចព្រមព្រៀង​សន្តិភាព​របស់​យើង​”​។​

​លោក​និយាយថា​កិច្ចព្រមព្រៀង​សន្តិភាព​របស់​ក្រុម​ឧទ្ទាម​របស់លោក​ជាមួយ​រដ្ឋាភិបាល​ផ្តល់នូវ​ការលើកលែងទោស​ជាទូទៅ ជាមួយ​ការឯកភាព​គ្នា​លើ “​ការដកហូត​អាវុធ​”​ពី​យុទ្ធជន​រាប់ពាន់​នាក់​របស់​​ខ្លួន​ជា​ក្រុមៗ ដោយ​អាស្រ័យ​ភាគ​ច្រើន​លើ​ការគោរព​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​សន្ធិសញ្ញា​សន្តិភាព​។​

​លោក​ឌុយ​ទែត​ក៏​បាន​យល់ព្រម​រាប់ប​ញ្ចូ​ល​អតីត​ក្រុម​បះបោរ​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ក​ង​ទ័ព​ប្រជាជន​ថ្មី​របស់​ពួក​កុម្មុយនីស្ត (NPA) នៅក្នុង​កម្មវិធី​លើកលែង​ទោស​របស់​គាត់​ផងដែរ​។​គាត់​បាន​ចាត់​​ទុក NPA ថា​ជា “​ក្រុម​ភេរ​វករ​” នៅក្នុង​សេចក្តីប្រកាស​លើកលែង​ទោស​របស់​គាត់​។ ​កិច្ចចរចា​សន្តិភាពរ​បស់​រដ្ឋបាល​គាត់​ជាមួយ​ក្រុម​ម៉ាក់ស៊ីស​និយម​បាន​ដួលរលំ​បន្ទាប់ពី​ភាគី​ទាំងសងខាង​បាន​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ថា​បាន​បើក​ការវាយប្រហារ​ទោះបី​ការចរចា​សន្តិភាព​ត្រូវបាន​​សម្របសម្រួល​ដោយ​ប្រទេសន័​រវែស​ក៏ដោយ​៕

​លោក​ឌុយ​ទែត​អនុម័ត​កម្មវិធី​លើកលែងទោស​ដល់​ក្រុម​ឧទ្ទាម​កាលពី​យប់​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular