ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និយាយថា គាត់កំពុងព្យាយាមទម្លាប់ខ្លួនឱ្យស៊ាំនឹងផ្ទះថ្មី ដែលភ្ជាប់មកជាមួយការងាររបស់គាត់។
គាត់បានពណ៌នាដោយស្មោះត្រង់អំពីថាតើវាមានលក្ខណៈបែបណាដែលរស់នៅក្នុងវិមានតាមដងវិថី1600 Pennsylvania Avenue ក្នុងពេលផ្តល់បទសម្ភាសន៍ដល់ CNNនៅសាលប្រជុំរបស់លោកកាលពីយប់ថ្ងៃអង្គារ ដោយលោកបានសំដៅលើអតីតប្រធានាធិបតីពីមុនៗ ដែលនិយាយអំពីអគារនេះថាដូច “ទ្រុងបក្សីតូចមួយ” ។
គាត់និយាយថា “ខ្ញុំក្រោកពីព្រឹក ហើយក្រឡេកមើល ហើយនិយាយថា ចុមយើងនៅកន្លែងណាអ៊ីចេះ?”។
លោកបៃដិនបានបន្ថែមទៀតថា “ខ្ញុំមានអារម្មណ៍ទើសទាល់ក្នុងចិត្តជាខ្លាំង” ដោយនិយាយថា គាត់មិនទម្លាប់ឱ្យគេស្លៀកពាក់ជូនគាត់នោះទេ។
ការធំធាត់នៅក្នុងវណ្ណៈកម្មកររបស់លោកបៃដិននៅទីក្រុងស្ក្រាន់ថុន រដ្ឋផេនស៊ីលវ៉ានៀគឺជាផ្នែកសំខាន់មួយនៃមុខមាត់នយោបាយរបស់គាត់។
ថ្មីៗនេះគាត់ទើបមករស់នៅក្នុងផ្ទះធំមួយនៅជាយក្រុងវីលមីងតុន រដ្ឋដេឡាវ័រ។
សេតវិមានមានទីធ្លាធំទូលាយដែលមើលឃើញទេសភាពវិមានវ៉ាស៊ីនតោននិងវិមានលីនខូន ប៉ុន្តែត្រូវបានព័ទ្ធជុំវិញដោយរបងខ្ពស់និងកងឆ្មាំការពារមួយចំនួនតូច។
លោកបៃដិននិយាយថា វាខុសគ្នាស្រឡះពីទីលំនៅដ្ឋានរបស់អនុប្រធានាធិបតី ដែលគេកំណត់នៅលើផ្ទៃដី ៣២ ហិកតានិងផ្តល់ជូននូវបន្ទប់ហែលទឹក កន្លែងដើរលេង និង កន្លែងហាត់ប្រាណ ដែលមានលក្ខណៈឯកជនជាងលំនៅរបស់ប្រធានាធិបតី៕
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន