ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖អាម៉េរិក ដែលជាអ្នកបរិច្ចាគធំបំផុតដល់អង្គការសុខភាពពិភពលោក(WHO)អស់ពេលជាច្រើនឆ្នាំ បានផ្អាកជំនួយហិរញ្ញវត្ថុរបស់ខ្លួននៅឆ្នាំ២០២០ក្រោមរដ្ឋការត្រាំ និងបន្ទាប់មកបានដាក់ពាក្យសុំដកខ្លួនចេញពីទីភ្នាក់ងារសុខភាពពិភពលោកនេះ។តែអាម៉េរិកក្រោម ចូ បៃដិន បានលុបចោលការសំរេចចិត្តនេះវិញកាលពីខែមុន។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកអ៊ែនថូនី ប្លិងកិន បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាម៉េរិកនឹងបង់ប្រាក់ជាង២០០លានទៅដែលជាចំណែកបរិច្ចាគរបស់ខ្លួនអោយអង្គការWHOនៅចុងខែកុម្ភៈ។
លោក ប្លិងកិនបានិយាយថា « ថ្ងៃនេះខ្ញុំរីករាយនឹងអះអាងថា យ៉ាងយូរត្រឹមចុងខែ អាម៉េរិកមានបំណងបង់ប្រាក់ជាង២០០លានដុល្លារដល់WHO។នេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុក្នុងនាមជាសមាជិកអង្គការសុខភាពពិភពលោក និងវាឆ្លុះបញ្ចាំងការតាំងចិត្តរបស់យើងជាថ្មីដើម្បីធានាថា WHOមានការគាំទ្រដែលខ្លួនត្រូវការដើម្បីដឹកនាំចម្លើយតបសកលចំពោះជំងឺឆ្លង។អាម៉េរិកមានជំនឿថា ពហុភាគីនិយម អង្គការសហប្រជាជាតិ និងWHOមានសារសំខាន់ ដោយមិនត្រឹមតែសំរាប់ចម្លើយតបនឹងកូវីដ១៩និងមនុស្សធម៌ដ៏មានប្រសិទ្ធភាពមួយទេ តែក៏ដើម្បីស្ថាបនាសមត្ថភាពសុខភាពសកលរឹងមាំឡើងនិងសន្តិសុខសំរាប់អនាគត»។
លោកបានបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏នឹងផ្តល់ការគាំទ្រហិរញ្ញវត្ថុដ៏សំខាន់ដល់កម្មវិធី COVAXសំរាប់ចែកចាយវ៉ាក់សាំងកូវីដ១៩ទៅកាន់បណ្តាប្រទេសក្រីក្រក្នុងលោក៕
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកអ៊ែនថូនី ប្លិងកិន និយាយក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ