Home ព័ត៌មានអន្តរជាតិ ខ្មាន់កាំភ្លើ...

ខ្មាន់កាំភ្លើង​ចាប់ពង្រត់​សិស្សសាលា​រាប់រយ​នាក់​នៅ​នី​ហ្សេ​រី​យ៉ា​

ប្រែ​សម្រួលៈ​វាសនា​/​កាណូ​៖​ខ្មាន់កាំភ្លើង​ដែល​គេ​ជឿ​ថា​មក​ពី​ក្រុម​ឧក្រិដ្ឋ​មួយ​បាន​សំរុកចូល​សាលារៀន​មួយ​នៅ​នី​ហ្សេ​រី​យ៉ា​កណ្តាល ដោយ​បាន​សម្លាប់​សិស្ស​ម្នាក់​និង​ចាប់ពង្រត់​សិស្ស​រាប់រយ​នាក់​ទៀត​ជាមួយ​​គ្រូ​របស់​ពួកគេ​។​

​ប្រភព​ព័ត៌មាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមអ្នកលេង​ប្រដាប់​ដោយ​អាវុធ​ក្រាស់ក្រែល ដែល​អ្នកស្រុក​ស្គាល់​ថា​ពួក​«bandits»​នៅ​នី​ហ្សេ​រី​យ៉ា​ខាងជើង​និង​កណ្តាល​បាន​បង្កើន​ការវាយប្រហារ ចាប់​​ជំរិត​ប្រាក់ ចាប់រំលោភ​និង​គំរាមកំហែង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។​

​កាលពី​យប់​ថ្ងៃ​អង្គារ ខ្មាន់កាំភ្លើង​ដ៏​ច្រើន ក្នុង​សម្លៀកបំពាក់​យោធា​បាន​សំរុកចូល​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​រដ្ឋ​នៅ​ទីប្រជុំជន កា​ហ្កា​រ៉ា នៅក្នុង​រដ្ឋ​នី​ហ្សេ​មុនចាប់​សិស្ស​រាប់រយ​នាក់​រួម​គ្រូ​របស់គេ​ចូលក្នុង​​ព្រៃ​ក្បែរ​នោះ នេះ​បើ​តាម​ការអះអាង​ពី​មន្ត្រី​ម្នាក់​និង​ប្រភព​សន្តិសុខ​មួយ​។​

​មន្ត្រី​រូប​នេះ​បាន​និយាយថា បុគ្គលិក​ម្នាក់​និង​សិស្ស​ខ្លះ​បាន​គេចខ្លួន​រួច​។​សិស្ស​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​ក្នុង​ពេល​ចាប់ពង្រត់​។​

​កាលពី​២​ខែ​មុន សិស្ស​ជាង​៣០០​នាក់​ក៏​ត្រូវបាន​ចាប់ពង្រត់​នៅ​ក្រុង​កាន់កា​រ៉ា នៅក្នុង​រដ្ឋ​កាត់​ស៊ីណា ក្បែរ​នោះ​។​ពួក​ក្មេងប្រុសៗ​ក្រោយមក​ត្រូវបាន​ដោះលែង ហើយ​ឧបទ្ទវហេតុ​នេះ​បាន​បង្ក​កំហឹង​នៅ​ទូ​​ទាំង​ពិភពលោក​។​

​សាលា​ដែល​រង​ការ​ឆ្មក់​ចូលចាប់​កាលពី​ថ្ងៃ​អង្គារ​មាន​សិស្ស​ប្រមាណ​១.០០០​នាក់ តែ​គេ​នៅ​មិនទាន់​ដឹងថា​តើ​សិស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​ចាប់​យក​ទៅ​។​

​ក្នុងពេល​ជាមួយគ្នា ទាហាន​បាន​ល្បាត​តាម​អាកាស​ដើម្បី​ស្វែងរក​ដាន​ពួកឧក្រិដ្ឋជន សំរាប់​ប្រតិបត្តិ​ការសង្គ្រោះ​ណាមួយ​៕

​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​អង្គារ​បាន​កើតឡើង​២​ខែ​ក្រោយ​ពី សិស្ស​ជាង​៣០០​នាក់​ក៏​ត្រូវបាន​ចាប់ពង្រត់​នៅ​ក្រុង​កាន់កា​រ៉ា នៅក្នុង​រដ្ឋ​កាត់​ស៊ីណា ក្បែរ​នោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular